សេដ្ឋកិច្ច
គយប្រមូលចំណូលបានជាង ១,៦៩៩ លានដុល្លារ ក្នុងរយៈពេល៩ខែ ថយចុះ ៦.៨%
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញលទ្ធផលនៃការប្រមូលពន្ធក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១ បានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារអាមេរិក ស្មើនឹង ៧១.៩% នៃផែនការប្រចាំឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រចាំខែកញ្ញា ឆ្នាំ២០២១។

របាយការណ៍បានបង្ហាញថា បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០% នៃចំណូលសរុប) អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប) ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១% នៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃ ចំណូលសរុប) និងអាករនាំចេញ និងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។ បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល (គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប) ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល (ត្រូវជា ២៨.៣% នៃចំណូលសរុប) ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួន ៤៣០.៧ ប៊ីលានរៀល (ស្មើនឹង ៦.៣%នៃចំណូលសរុប)។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំ៩ខែ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីយុទ្ធសាស្រ្តក្នុងការប្រមូលពន្ធគយដើម្បីសម្រេចបានតាម ផែនការប្រចាំឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលក្នុងនោះរដ្ឋាបាលគយនឹងខិតខំជំរុញយុទ្ធនាការនៃការប្រមូលពន្ធ និងអាកររថយន្តគ្មានពន្ធ។
លោក គុណ ញឹម បានរម្លឹកកដល់គ្រប់អង្គភាពគយ និងរដ្ឋាករត្រូវបន្តផ្សព្វផ្សាយដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យបានទូលំទូលាយ និងត្រូវទទួលស្វាគមន៍ម្ចាស់យានយន្តដែលស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលប្រកបដោយភាពរួសរាយ និងរាក់ទាក់បំផុត។ តាមការជូនដំណឹងកន្លងមកនៅក្នុងដំណាក់កាលនេះ ម្ចាស់យានយន្តដែលគ្មានពន្ធ គឺនៅទទួលការអនុគ្រោះឱ្យបង់ ប៉ុន្តែនៅឆ្នាំក្រោយសមត្ថកិច្ចនឹងចាត់វិធានការក្តៅលើរឿងនេះ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


