Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញទំនិញទៅអាមេរិក​សម្រេចបានជាង ៨,១ពាន់លានដុល្លារ ១១ខែ

បានផុស

នៅ

អាមេរិក គឺជាទីផ្សារដ៏ធំដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ។ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣ ទំនិញកម្ពុជា នាំចេញទៅទីផ្សារអាមេរិក សម្រេចបានប្រមាណ ៨,១ពាន់លានដុល្លារ ថយចុះជិត ១ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៨,២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ខែវិច្ឆិកា ការនាំចេញរបស់កម្ពុជាទៅអាមេរិកសម្រេចបានជាង ៦៤៥លានដុល្លារ កើនឡើង ៧.៦ភាគរយ បើនឹងឆ្នាំ ២០២២ សម្រេចបានជិត ៦០០លានដុល្លារប៉ុណ្ណោះ។

ទំនិញសំខាន់ៗដែល​កម្ពុជា ​នាំទៅ​អាមេរិក មានដូចជា ​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩,២ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៧, ៨២៦ ​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ប្រមាណ ៨,៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។​ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម