សេដ្ឋកិច្ច
អាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិនទាក់ទាញភ្ញៀវទេសចរណ៍រាត្រីនិងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
អាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិន គឺជាសេវាកម្មទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់គោលដៅទេសចរណ៍នានា ដែលឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល។ ក្រសួងទេសចរណ៍ បានជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ ដែលជាកត្តាជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន មូលដ្ឋានអាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ និងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួមស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គមស្របតាមគន្លងប្រក្រតីភាពថ្មី។ នេះជាការលើកឡើងរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងនៅក្នុងពិធីរៀបចំពិធីផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព។

លោកបានបន្តទៀតថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិននេះ នឹងក្លាយជាកត្តាចម្បងដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍កម្ពុជា និងធានាបាននូវអាជីវកម្មបៀរហ្កាឌិនជាតំបន់គោលដៅអាជីវកម្មសុវត្ថិភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ប៉ាក់ សុខុម ស្នើសុំឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវតាមដានត្រួតពិនិត្យការរៀបចំដំណើរការអាជីវកម្មឱ្យស្របនឹងលក្ខខណ្ឌតម្រូវការ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងនាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយមានការចូលរួមពីម្ចាស់ ឬអ្នកគ្រប់គ្រង និងបុគ្គលិកអាជីវកម្មបៀរហ្កាឌិន។

បើតាមលោក ប៉ាក់ សុខុម កិច្ចការងារនេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មបៀរហ្កាឌិននៅទូទាំងប្រទេស។
សូមរំលឹកថា ក្រសួងទេសចរណ៍ បានសម្រេច អនុញ្ញាតឱ្យបើកដំណើរការ អាជីវកម្មបៀរហ្គាឌិន ឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ