Connect with us

សេដ្ឋកិច្ច

រដ្ឋចាប់ដៃជាមួយឯកជន ផ្គូរផ្គងអ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ ដាក់ទុនក្នុងវិស័យទេសចរណ៍

បានផុស

នៅ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Cambodia Investment Matching 2025 (CIM 2025) ជាវេទិកា​វិនិយោគគាំទ្រថ្នាក់ជាតិ ដែលនឹង​រៀបចំឡើងដើម្បីតភ្ជាប់​ការច្នៃប្រឌិតក្នុងស្រុកជា​មួយ​នឹង​ទុនវិនិយោគពីក្រៅប្រទេស។

វេទិកានេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍​អា​ស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) និងសមាគម​អ្នកវិនិយោគ​នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលគ្រោងនឹង​រៀបចំរយៈពេល ២ ថ្ងៃ​ចាប់​ពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋា​គារសុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ធួន ស៊ីណាន ស្ថាបនិក CIM និងជាប្រធាន សមាគមទេសចរណ៍​អា​ស៊ីប៉ាស៊ីហ្វិក​កម្ពុជា (PATACC) មានប្រសាសន៍ថា ព្រឹត្តការណ៍ CIM ២០២៥ គឺជាទម្រង់មួយក្នុងការ​តភ្ជាប់​រវាងអ្នករកស៊ីទទួលទានក្នុងស្រុក ជាមួយអ្នកវិនិយោគអន្តរជាតិ។

លោក ធួន ស៊ីណាន បន្ថែមថា៖ «វេទិកានេះ មិនត្រឹមតែតភ្ជាប់វិនិយោគិនក្នុងស្រុក និងអ្នកដាក់​ទុនមកពីក្រៅស្រុកទេ ប៉ុន្តែអ្នកដែលនៅក្នុងស្រុកក៏មានឱកាសក្នុងការចាប់ដៃគូ ដែលជាលំ​ហូរនៃ​ការធ្វើពាណិជ្ជកម្ម ជាវេទិកាមួយមិនត្រឹមតែយើងណាត់ឱ្យជួបរវាងអ្នករកស៊ីក្នុងស្រុក និងអ្នក​នៅ​ក្រៅប្រទេសនោះទេ CIM មានការសម្របសម្រួលតាមផ្លូវច្បាប់ធ្វើម៉េចឱ្យជាក់ច្បាស់​នូវទុនដែល​អ្នក​​វិនិយោគដែលគាត់ដាក់មកឱ្យស្របតាមផែនការ»។

លោក ធួន ស៊ីណាន បញ្ជាក់ថា វេទិកានេះគឺជាក​តាលីករមួ​យ​សម្រាប់​ការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការភ្ជាប់អាជីវកម្មកម្ពុជា​ដែលមានការត្រួត​ពិនិត្យជា​មួយ​មូល​ធន​អន្តរជាតិ ជាមូល​ដ្ឋានគ្រឹះ​សម្រាប់ការបង្កើតឱកាសការងារ ដើម្បីបង្កើនសេដ្ឋកិច្ច រយៈ​ពេល​វែង ប្រកប​ដោយនិរន្តរភាព។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី មានប្រសាសន៍ថា៖ «CIM គឺជាយន្តការមួយពិសេសដែលយើងអាចធ្វើការណាត់ជួបគ្នា រវាងអ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ ដែលជាថ្នាលមួយក្នុការបំពេញបន្ថែម ដើម្បីពង្រឹងក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ឱ្យមានភាពរឹងមាំជាងមុន»។

ព្រឹត្តិការណ៍ CIM 2025 មានការចូលរួមពីសហគ្រិនកម្ពុជាជាង ១៥០ នាក់​ និងក្រុមហ៊ុន​វិនិយោគ​អន្តរជាតិចំនួន ៩០ មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តា​ប្រទេសផ្សេងទៀត។

វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥ រៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ នៃអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលកម្ពុជា (២០២៣-២០២៨)។

ព្រឹត្តិការណ៍នេះពង្រឹងអាទិភាពជាតិ ដើម្បីធ្វើពិធកម្មសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនវិស័យឯកជន ពង្រីកលទ្ធភាពហិរញ្ញវត្ថុ និងលើកកំពស់ជំហររបស់កម្ពុជាជាគោលដៅប្រកួតប្រជែងលើការវិនិយោគ។

គំនិតផ្តួចផ្តើមនេះក៏ជាចំណុចសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញរដូវកាលបៃតងរបស់កម្ពុជា ប្រែក្លាយទៅជារយៈពេលនៃការវិនិយោគដ៏មានតម្លៃខ្ពស់ និងមានការផ្តល់យុទ្ធសាស្ត្ររបស់អ្នកចូលរួម។

ចំណុចសំខាន់ៗក្នុងកម្មវីធី៖

• យុទ្ធសាស្រ្តផ្គូរផ្គងអាជីវកម្ម៖ មានវិនិយោគិនប្រមាណ ៥០០ នាក់ និងជួបពិភាក្សា គ្នានិងគ្នា តាមប្រព័ន្ធកិច្ចប្រជុំជំនួប

• គណៈប្រតិភូវិនិយោគិន៖ មានការចូលរួមប្រមាណ ១០ ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ចិន កូរ៉េ ជប៉ុន និងម៉ាល់ឌីវ។ល។

• ព្រឹត្តិការណ៍បណ្តាញ Gala៖ មតិសំណេះសំណាល និងពិសារអាហារទំនាក់ទំនងពាណិជ្ជកម្ម។

• ការប្រឹក្សាផ្នែកច្បាប់ និងបទប្បញ្ញត្តិ៖ ប្រឹក្សាផ្ទាល់លើផ្នែកច្បាប់ និងបទប្បញ្ញត្តិ ដោយតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញផ្នែកច្បាប់ឯកជន។

ការផ្តោតទៅលើវិស័យកំណើនខ្ពស់

• ទេសចរណ៍ និងបដិសណ្ឋារកិច្ច – ឱកាសវិនិយោគដែលរួចរាល់នៅក្នុងវិស័យរមណីយដ្ឋានកំរិតខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ (DMC) ទេសចរណ៍សុខភាព និង SMART Tourism។

• Agri-Tourism – កសិ-ទេសចរណ៍តាមសហគមន៍ដែលភ្ជាប់ជាមួយកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។

• វិស័យទេសចរណ៍អចលនៈទ្រព្យ – ការរួមបញ្ជូលរវាងអចលនទ្រព្យ និងសណ្ឋាគារដើម្បីការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព។

• បច្ចេកវិទ្យា និងការច្នៃប្រឌិត—ទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម Fintech, E-commerce, និងសេវាកម្មឌីជីថលដែលរួមចំណែកដល់វិស័យអេកូទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច២៦ នាទីutes មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

សន្តិសុខសង្គម៣៨ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ៤៣ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម