សេដ្ឋកិច្ច
តម្លៃប្រេងកើនឡើង ផ្សារហ៊ុនធ្លាក់ចុះ ខណៈទ័ពរុស្ស៊ីចូលទៅតំបន់នៅអ៊ុយក្រែន
តម្លៃប្រេងបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកធ្លាក់ចុះនៅថ្ងៃអង្គារ៍នេះ នៅពេលផ្នែកខាងកើតអឺរ៉ុបស្ថិតនៅមាត់ទ្វារនៃសង្គ្រាម បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ជាឲ្យបញ្ជូនកងទ័ពចូលទៅតំបន់ភាគខាងកើតអ៊ុយក្រែន។
ប្រេងឆៅ Brent បានឡើងថ្លៃ៤%ស្មើនឹង៩៧.៣៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ នេះជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។ ទីផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះ២% និង Nasdaq បានធ្លាក់ចុះ២.៧%។

ចំណែកភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះ១.៣%ទាំងយប់ដែលជាការធ្លាក់ចុះទាបក្នុងរយៈពេល៤ខែចុងក្រោយ ខណៈពេលការប្តូរប្រាក់រូបិយប័ណ្ណរុស្ស៊ីបានធ្លាក់ចុះ ហើយសន្ទទស្សន៍ភាគហ៊ុន MOEX របស់រុស្ស៊ីបានធ្លាក់ចុះដល់ទៅ១០.៥%។
ទីផ្សារភាគហ៊ុនអាមេរិកបានបិទនៅថ្ងៃឈប់សម្រាកកាលពីថ្ងៃចន្ទ។ ចំណែកផ្សារហ៊ុនរបស់អូស្ត្រាលីបានធ្លាក់ចុះ១.៣%ក្នុងការជួញដូរមុននេះ។
កាលពីថ្ងៃចន្ទម្សិលមិញ លោក ពូទីន បានទទួលស្គាល់តំបន់បំបែកពីរនៅភាគខាងកើតអ៊ុយក្រែនជាតំបន់ឯករាជ្យ និងបានបញ្ជាកងទ័ពរុស្ស៊ីឲ្យចូលទៅតាមអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូហៅថា ប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ ដែលកាន់តែធ្វើឲ្យហានិភ័យនៃការផ្ទុះសង្គ្រាមកាន់តែខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


