Connect with us

សេដ្ឋកិច្ច

អាជ្ញាធរខេត្តបាត់ដំបងកំពុងស្វែងរកដៃគូវិនិយោគបង្កើត Pub Street ​ដូចនៅខេត្តសៀមរាប

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបងបានកំពុងស្វែងរកដៃគូវិនិយោគបង្កើតតំបន់ទេសចរណ៍មួយស្រដៀងនឹង Pub Street នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តឱ្យបានកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើតតំបន់ទេសចរណ៍ស្រដៀងនឹងPub Street នៅខេត្តសៀមរាបនេះ ត្រូវបានលោក សុខ លូ អភិបាលខេត្តបាត់ដំបងលើកឡើង កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២២កន្លងទៅ។

បើតាមលោក សុខ លូ តំបន់ទេសចរណ៍ដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាបនេះ គឺជាតំបន់ដែលភ្ញៀវទេសចរ អាចធ្វើដំណើរកម្សាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១៦ឧសភានេះថា គម្រោងបង្កើតតំបន់ទេសចរណ៍ស្រដៀងនឹង Pub Street នៅខេត្តសៀមរាបនោះ រហូតមកដល់ពេលនេះ នៅមិនទាន់ចេញជារូបរាងនៅឡើយទេ ដោយសារនៅមិនទាន់មានអ្នកវិនិយោគ។

លោកសង្ឃឹមថា នឹងមានអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍ចូលរួមវិនិយោគគម្រោងនេះ នៅពេលខាងមុខ ដើម្បីប្រែក្លាយខេត្តបាត់ដំបងជាខេត្តមួយកាន់តែមានសក្កានុពល​លើវិស័យទេសចរណ៍​សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា Pub Street នៅខេត្តសៀមរាប ទទួលបានការគាំទ្រ និងពេញនិយកយ៉ាងខ្លាំងពីសំណាក់​បងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ក្នុងការដើរកម្សាន្ត ពិសាអាហារឆ្ងាញ់ៗនិងទិញសម្ភារផ្សេងៗ។

ប្រសិនបើខេត្តបាត់ដំបងបង្កើតតំបន់ទេសចរណ៍ស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប ដូចការគ្រោងទុក នឹងជួយទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបានកាន់តែច្រើថែមទៀត ក្រៅពីតំបន់ទេសចរណ៍ផ្សេងៗ ពិសេសផ្ទះបុរាណ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម