សេដ្ឋកិច្ច
មកដឹងអំពីប្រាក់ខែមន្រ្តីរាជការនៅឆ្នាំ ២០២២
ប្រាក់បៀវត្សរបស់មន្ត្រីរាជការឆ្នាំ ២០២២ ត្រូវបានរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា សម្រាប់ប្រាក់បៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ស្មើនឹងកម្រិតឆ្នាំ ២០២១ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ កម្មករក្រៅប្រព័ន្ធ ព្រមទាំងប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។ តាមរយៈវិធានការខាងលើ នៅក្នុងឆ្នាំ ២០២២ បៀវត្សមន្រ្តីរាជការត្រូវអនុវត្តដូចខាងក្រោម៖

បៀវត្សអប្បបរមាមន្រ្តីរាជការស៊ីវិល៖ ត្រូវបានរក្សាស្មើនឹងប្រមាណ ១ ១៧២ ៥០០ រៀល
បៀវត្សអប្បបរមាគ្រូបង្រៀន និងគ្រូពេទ្យ៖ ត្រូវបានរក្សាស្មើនឹងប្រមាណ ១ ២៧២ ៥០០ រៀល
បៀវត្សអប្បបរមានគរបាលជាតិ៖ (ពលបាលត្រី) ត្រូវបានរក្សាស្មើនឹងប្រមាណ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)
បៀវត្សអប្បបរមាយោធិន៖ (ពលទោ) រក្សាស្មើនឹងប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល។ ចំពោះប្រាក់បំណាច់របស់មន្រ្តីជាប់កិច្ចសន្យា ក៏ត្រូវបានរក្សាស្មើនឹងចំនួន ៦៧ ម៉ឺនរៀលផងដែរ។ ទន្ទឹមនេះ មន្ត្រីរាជការទូទៅ ក៏ដូចជានិវត្តជនជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភ ៥ ម៉ឺនរៀល សម្រាប់ចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៧-ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាពេលថ្មីៗនេះថា ផ្អែកលើលទ្ធផលអនុវត្តក្នុងឆមាសទី ១ និងនិន្នាការចំណាយឆមាសទី ២ អាចសន្និដ្ឋានបានថា ការអនុវត្តចំណាយឆ្នាំ ២០២២ នឹងទាបជាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បន្តិចបន្តួច ក្នុងរង្វង់ប្រមាណ ០,២%, ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងកាត់បន្ថយលើចំណាយអន្តរាគមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រោះស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ បាននិងកំពុងមានភាពធូរស្បើយច្រើន៕

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


