Connect with us

សេដ្ឋកិច្ច

ប្រេងសាំងនៅកម្ពុជា បន្តចុះថ្លៃនៅត្រឹម ៤,២៥០រៀល និងម៉ាស៊ូត ៤,៧០០រៀល ក្នុងមួយលីត្រ

បានផុស

នៅ

នៅក្នុងសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រ ៤,២៥០រៀល និប្រេងម៉ាស៊ូតតម្លៃ ៤,៧០០រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រកាសនេះ មានន័យថា ប្រេងសាំងបន្តចុះថ្លៃ ១០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតចុះថ្លៃ ១៥០រៀល បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២។ បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។

ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤០ នាទី មុន

សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

ព័ត៌មានជាតិ៥៦ នាទី មុន

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម