សេដ្ឋកិច្ច
ធនាគារជាតិ៖ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើង ៦ភាគរយ ក្នុងឆ្នាំ ២០២៣ ដោយពឹងផ្អែកលើវិស័យសំខាន់បួន
ធនាគារជាតិនៃកម្ពុជា បានរំពឹងដោយសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៦ភាគរយ នៅឆ្នាំ ២០២៣នេះ បើទោះជាមានបញ្ហាប្រឈមខ្ពស់នៅលើពិភពលោកក្តី។

ការរំពឹងទុករបស់ធនាគារជាតិនេះ ដោយពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួន ដូចជា កំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែនកាត់ដេរ កើនឡើង ១៤,៣%។ វិស័យទេសចរណ៍ ត្រូវបានរំពឹងថា នឹងមានកំណើន ១៨,៩ ភាគរយ ដោយសារកំណើនភ្ញៀវទេសចរណ៍ក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើនការតភ្ជាប់ជើងហោះហើរមកកម្ពុជា ជាលំដាប់ និងការកើនឡើងទេសចរណ៍ចិន ក្រោយការបន្ធូរបន្ថយ ការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន។
ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថា នឹងមានកំណើនល្អជាងឆ្នាំ ២០២២ ក្នុងអត្រា ១,១ ភាគរយ ដែលរួមចំណែកគាំទ្រដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប។
ចំណែកវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,៤% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ផ្តោតលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការ អនិវេសជន ត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។
វិស័យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវវិធានការរក្សាលំនឹង សង្គម សេដ្ឋកិច្ចបានទាន់ពេលជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួបលើកទី ៤៤ ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ថា ឈរលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន ៦.៦ ភាគរយ នៅក្នុងឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ដោយមើលឃើញថា ជីវភាពរបស់ប្រជាជនរក្សាបាននូវភាពនឹងនរ ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ ១៩ រួមទាំងប្រជាជនដែលរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញ ជាសកល និងប្រជាជនរងគ្រោះ ពីទឹកជំនន់តាមរយៈការអនុវត្តកម្មវិធីវិធានការអន្តរាគមសង្គមនានាបានទាន់ពេលវេលា៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


