សេដ្ឋកិច្ច
ឆ្នាំថ្មី ចូលរស់នៅក្នុងគេហដ្ឋានថ្មី ជាមួយអត្រាបង់រំលស់ថ្មី កាន់តែងាយស្រួល ពីក្រុមហ៊ុន Orkidé Development នៅតម្លៃត្រឹម 999$/ខែ ជាមួយផ្ទះអាជីវកម្ម និង ជាង 1200$/ខែ សម្រាប់វីឡាភ្លោះ ទាំង 2 ទីតាំង!
ភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៣: ជាមួយគោលបំណងដើម្បីសម្រេចក្តីស្រម៉ៃពលរដ្ឋកម្ពុជា ដែលចង់រស់នៅក្នុងគេហដ្ឋានប្រណិតបែបសុីវីល័យ ក៏ដូចជាគេហដ្ឋានដែលអាចរស់នៅផង និងប្រកបអាជីវកម្មបានផង ក្នុងគម្រោង អ័រគីដេ ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាន ដ៏ធំជាងគេបំផុតមួយនេះ បានប្រកាសផ្តល់ជូននូវចំនួនទឹកប្រាក់នៃការចាប់ផ្តើមបង់រំលស់កាន់តែងាយស្រួលនាឱកាសចូលឆ្នាំថ្មីប្រពៃណីចិននេះ ដោយចាប់ផ្តើមត្រឹមតែ 999$/ខែ សម្រាប់ផ្ទះអាជីវកម្ម រីឯផ្ទះវីឡាភ្លោះ ចាប់ផ្តើមបង់ត្រឹមតែជាង 1200$/ខែ តែប៉ុណ្ណោះ ហើយការបង់រំលស់នេះ នឹងមិនគិតការប្រាក់រយៈពេលរហូតទៅដល់ជិត 2ឆ្នាំឯណោះ។


លោក គ្រួច សុភត្ត្រា នាយកចាត់ការទូរទៅនៃក្រុមហ៊ុន អ័រគីដេ បានមានប្រសាន៍ថា «ការបំពេញក្តីស្រម៉ៃ ជូនពលរដ្ឋកម្ពុជា ទោះបានក្នុងកម្រិតណា ក៏វាគឺជាមោទនភាពមួយសម្រាប់ការវិនិយោគពីក្រុមប្រឹក្សាភិបាលផងដែរ ហើយក្រុមប្រឹក្សាភិបាលទាំងអស់ ក៏កំពុងសម្លឹងមើលនូវឱកាស ដែលអាចនាំក្តីស្រម៉ៃពលរដ្ឋកម្ពុជារាប់ពាន់ រាប់មុឺនគ្រួសារថែមទៀត អោយក្លាយជាការពិត ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែបន្តកើនឡើងក្រោយកូវីដ១៩។»

លោកបញ្ជាក់ផងដែរថា «ការផ្តល់ជូននេះ គឺសម្រាប់គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ដែលមាននៅ តំបន់ពោធិ៍ចិនតុង ក្នុងសង្កាត់ភ្នំពេញថ្មី លើផ្លូវ 105K និង តំបន់ខ័ណ្ឌជ្រោយចង្វាលើផ្លូវជាតិ 6A រួមជាមួយខនដូអ័រគីដេ នៅលើផ្លូវ 2004 ផងដែរ។»

លើសពីនេះទៀត សម្រាប់ការកក់យកគេហដ្ឋានណាមួយក្នុង គម្រោងអ័រគីដេ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 1 កម្ភៈ លោក លោកស្រីក៏នឹងទទួលបានអាំងប៉ាវដែលមានទឹកប្រាក់អាចរហូតទៅដល់ 3000$ ផងដែរ។

ហើយគ្រប់គម្រោងទាំងអស់ ក៏អនុញ្ញាតអោយអតិថិជន អាចចូលរស់នៅបានផងដែរ ក្រោយរំលស់បាន ឬបង់ 10% នៃតម្លៃផ្ទះ រីឯចំនួនទឹកប្រាក់ដែលនៅសល់ ក៏ត្រូវបានអនុញ្ញាត អោយបង់រំលស់បានក្នុងរយៈពេលយូរដោយគ្មានការប្រាក់។



សូមបញ្ជាក់ផងដែរថា ផ្ទះអាជីវកម្ម អ័រគីដេ មានកម្ពស់ 3ជាន់ ទៅ 3ជាន់កន្លះ ជាមួយទំហំស្តង់ដាសម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងអស់ ហើយទីតាំងស្ថិតនៅលើផ្លូវរដ្ឋក៏មាន ផ្លូវធំក្នុងបុរីក៏មាន ហុំព័ទ្ធដោយទីប្រជុំជនកុះករ ងាយស្រួលប្រកបអាជីវកម្ម រីឯវីឡាភ្លោះ មានច្រើនប្រភេទ ជាមួយនឹងទំហំ និង តម្លៃផ្សេងៗគ្នា ទាំងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង និង អ័រគីដេ ដឹ បូតានិចសុីធី ជ្រោយចង្វា និងសំណង់គេហដ្ឋាន សាងសង់រួចជាស្រេច។


សម្រាប់ពត៌មានលម្អិតបន្ថែម លោក លោកស្រីអាចទស្សនា ការិយាល័យលក់ផ្ទាល់ នៅតាមគម្រោងនីមួយៗ ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 733 333។
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៤ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


