សេដ្ឋកិច្ច
ជើងហោះហើរដំបូងដឹកភ្ញៀវទេសចរចិនជាង ១០០ នាក់ចុះចតនៅខេត្តព្រះសីហនុ
យន្តហោះជើងទី១បានដឹកភ្ញៀវទេសចរជនជាតិចិនចំនួន ១០៤ នាក់ចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ២៧ ខែមករា នេះ បន្ទាប់ពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះ។

ដើម្បីជាការអបអរសាទរ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជនជាតិចិន ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុតាមជើងហោះហើរលេខ DR ៥០៣១ មកពីទីក្រុងគុនមីង ប្រទេសចិន។
ពិធីនេះដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលរងខេត្តព្រះសីហនុរួម និងមន្ត្រីមកពីមន្ទីរអង្គភាពនៅក្នុងខេត្តជាច្រើននាក់ផ្សេងទៀត។

សូមរំលឹកថា ចាប់តាំងផ្ទុះជំងឺកូវីដ១៩ នៅលើពិភពលោក ប្រទេសជាច្រើនមានការរឹតបន្តឹងលើភ្ញៀវទេសចរដែលធ្វើដំណើរចេញចូលប្រទេស ហើយប្រទេសខ្លះក៏បានបានប្រកាសបិទប្រទេសទាំងស្រុងផងដែរ ក្នុងនោះមានប្រទេសចិនដែលបានបិទប្រទេសយូរជាងគេចាប់តាំងពីផ្ទុះជំងឺកូវីដ១៩៕


អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


