Connect with us

សេដ្ឋកិច្ច

ទោះមានបញ្ហាជាមួយគ្នាក៏ដោយ តែពាណិជ្ជកម្ម អាមេរិក-ចិន ឈានដល់កម្រិតខ្ពស់​បំផុត

បានផុស

នៅ

តួលេខទំហំពាណិជ្ជកម្ម អាមេរិក-ចិន កើនឡើងដល់កម្រិតខ្ពស់បំផុត​សរុបជាង ៦៩០.៦ ពាន់លានដុល្លារ​​​សម្រាប់ការនាំចេញនាំចូលក្នុងឆ្នាំ ២០២២ បើទោះបីជាបច្ចុប្បន្នប្រទេសទាំងពីរកំពុងមា ភាពតានតឹងជាមួយគ្នាក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យបង្ហាញថា ទំហំទឹកប្រាក់សម្រាប់ការនាំចេញរបស់អាមេរិកទៅចិនកើនដល់ ១៥៣.៨ ពាន់លានដុល្លារ ខណៈការនាំចូលវិញ កើនឡើងដល់ ៥៣៦.៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ។ កំណើននេះ ដោយសារប្រជាជនអាមេរិកចំណាយកាន់តែច្រើនលើទំនិញដែលផលិតដោយចិន រួមទាំងប្រដាប់ក្មេងលេង និងទូរសព្ទដៃផងដែរ ។

កាលពីឆ្នាំ ២០១៨ មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ​ ធ្លាប់មានជម្លោះពាណិជ្ជកម្មជាមួយគ្នាផងដែរ ដោយអាមេរិក​ចាប់ផ្តើមដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃសរុបជាង ៣០០ ពាន់លានដុល្លារ ខណៈចិនក៏បាន​វាយបកទៅវិញផងដែរដោយដំឡើងពន្ធ​ទំនិញលើអាមេរិកប្រហែល ១០០ ពាន់លានដុល្លារ ។

ទន្ទឹមនោះ ការកើនឡើងចំនួននៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏បានបង្ហាញឲ្យឃើញផងដែរថា អាមេរិក និងចិនគឺនៅតែត្រូវ​ពឹងផ្អែកគ្នាទៅវិញទៅមក ទោះបីជាមានជម្លោះពាណិជ្ជកម្មជាច្រើនឆ្នាំរវាងប្រទេសទាំងពីរក៏ដោយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាមេរិក និងចិន កំពុងមានបញ្ហាក្តៅគគុកទាក់ទងនឹងការបាញ់ទម្លាក់​បាឡុងហោះរបស់ចិន ចូលក្នុងទឹកដីអាមេរិក  ដែលអាមេរិកចោទថា ជាការរំលោភដែនអធិបតេយ្យខ្លួន ។

ទោះបីជាបែបណាក៏ដោយ លោក ចូ បៃដិន បញ្ជាក់ថា អាមេរិក គឺនៅតែបន្តធ្វើការងារជាមួយចិនដដែល ដែលវាអាចជំរុញផលប្រយោជន៍អាមេរិក ក៏ដូចជាប្រយោជន៍ដល់ពិភពលោកទាំងមូល ប៉ុន្តែប្រសិនបើចិនគំរាមកំហែងដល់អធិបតេយ្យភាពអាមេរិក នោះគឺមិនបានឡើយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ BBC

ចុចអាន ៖ ការស្ទង់មតិ ៖ ចំណូលពលរដ្ឋ អាមេរិក ធ្លាក់ចុះខ្លាំង ក្រោមការដឹកនាំរបស់លោក បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម