សេដ្ឋកិច្ច
ធនាគារ អាមេរិក មួយទៀតអាចនឹងមានវាសនាដូច Silicon Valley
ធនាគារកម្ចីអាមេរិក The First Republic ដែលមានមូលដ្ឋាននៅទីក្រុង San Francisco អាចក្លាយជាធនាគារធំទី ៣ មានវាសនាដូចធនាគារ Silicon Valley និង Signature Bank ខណៈដែលធនាគារមួយនេះ កំពុងតែស្វែងរកការជួយសង្គ្រោះពីសំណាក់ធនាគារផ្សេងទៀត ។

ធនាគារ The First Republish បច្ចុប្បន្នកំពុងតែជួបប្រទះ រងការវាយប្រហារដោយការរត់ប្រាក់បញ្ញើ ប៉ុន្តែអាចកែប្រែ និងគ្រប់គ្រងស្ថានភាពឲ្យមានប្រសើរឡើងវិញជាបណ្តោះអាសន្ន ដោយសារតែមានធនាគារធំៗមួយចំនួន រួមទាំង JPMorgan Chase ផងដែរ បានផ្តល់ទុន ៣០ ពាន់លានដុល្លារ ដើម្បីគ្រប់គ្រងស្ថានភាព ។
ប៉ុន្តែក្នុងលក្ខខណ្ឌមួយ បើសិនជាធនាគារមិនបង្កើនដើមទុនឲ្យខ្ពស់វិញទេ នោះធនាគារនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ ឬ FDIC ដែលក៏បានទទួលការគ្រប់គ្រងលើធនាគារ Silicon Valley និង Signature ផងដែរ ។

បញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មន្ត្រីមកពី FDIC នាយកដ្ឋានរតនាគារ និងធនាគារកណ្តាលកំពុងសម្របសម្រួលកិច្ចប្រជុំជាមួយធនាគារផ្សេងទៀតដើម្បីស្វែងរកមធ្យោបាយសម្រាប់សង្គ្រោះធនាគារ The First Republish ។
ជាមួយគ្នានេះ CNBC រាយការណ៍ថា ទីប្រឹក្សារបស់ធនាគារ First Republic កំពុងរៀបចំលើផែនការដែលនឹងអនុញ្ញាតឲ្យអ្នកខ្ចីលក់មូលបត្របំណុល និងទ្រព្យសម្បត្តិផ្សេងទៀតក្នុងអត្រាតម្លៃខ្ពស់ជាងទីផ្សារ ។
គួរបញ្ចាក់ថា ភាគហ៊ុននៃធនាគារ The First Republish បានធ្លាក់ចុះជាង ៤០ ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីធនាគារបានខាតបង់ប្រាក់បញ្ញើជាង ១០០ ពាន់លានដុល្លារ ក្នុងអំឡុងត្រីមាសទី ១ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន ៖ ប្អូនស្រី គីម ជុងអ៊ុន ហៅលោក បៃដិន ជា “មនុស្សចាស់ដែលគ្មានអនាគត”
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


