ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក អាចអស់សាច់ប្រាក់ត្រឹមថ្ងៃទី១ខែមិថុនា
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងអស់សាច់ប្រាក់ត្រឹមថ្ងៃទី០១ខែមិថុនា ប្រសិនបើសភាមិនអាចដំឡើង ឬផ្អាកបំណុលអតិបរិមាទេនោះ។

ការឈានដល់បំណុលអតិបរិមា មានន័យថា រដ្ឋាភិបាលមិនអាចខ្ចីប្រាក់បានទៀតនោះទេ។
នៅថ្ងៃអង្គារទី០២ខែឧសភា លោកស្រី Yellen បានជំរុញឲ្យសភាធ្វើសកម្មភាព ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយដែនកំណត់បំណុលចំនួន ៣១.៤ទ្រីលានដុល្លារ។
ពាក់ព័ន្ធរឿងនេះដែរ លោកប្រធានាធិបតី ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំមេដឹកនាំសភាស្តីអំពីបញ្ហានេះនៅថ្ងៃទី០៩ឧសភា។
គួរបញ្ជាក់ថា បំណុលអតិបរិមាត្រូវបានដំឡើង ពង្រីក ឬកែសម្រួល ៧៨ដងមកហើយចាប់តាំងពីឆ្នាំ១៩៦០មក។

ក្នុងករណីនេះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានទាមទារឲ្យមានការកាត់បន្ថយការចំណាយ និងផ្លាស់ប្តូរគោលការណ៍មួយចំនួនក្នុងរបៀបវារៈរបស់លោក បៃដិន រួមទាំងកម្មវិធីលើកលែងប្រាក់កម្ចីសិស្សនិស្សិតរបស់គាត់ និងឥណទានពន្ធថាមពលបៃតងផងដែរ ជាថ្នូរនឹងការបោះឆ្នោតដើម្បីដំឡើងបំណុលអតិបរិមា។
ទោះបីជាយ៉ាងណាក៏ដោយ តម្រូវការនេះ បានជំរុញឲ្យមានការជំទាស់ពីក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា និងពីលោកប្រធានាធិបតី បៃដិន ផងដែរ ដែលបាននិយាយកាលពីសប្តាហ៍មុនថា បញ្ហានេះមិនអាចចរចាបានឡើយ។
យ៉ាងណាក្តី លោកប្រធានាធិបតីកំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីក្រុមធុរកិច្ច រួមទាំងសភាសហរដ្ឋអាមេរិកផងដែរ ដើម្បីឲ្យគាត់ពិភាក្សាអំពីសំណើរបស់គណបក្សសាធារណរដ្ឋ។
ការមិនសងបំណុលតាមសន្យា ដែលនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក អាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុសកល និងបំផ្លាញសេចក្តីទុកចិត្តនៅសហរដ្ឋអាមេរិកក្នុងនាមជាដៃគូអាជីវកម្មសកល។
អ្នកជំនាញបានព្រមានថា ការមិនសងបំណុលតាមសន្យា ក៏អាចនាំសហរដ្ឋអាមេរិកឈានទៅរកវិបត្តិសេដ្ឋកិច្ច និងនាំទៅរកការកើនឡើងនៃភាពអត់ការងារធ្វើផងដែរ។ នេះក៏មានន័យដែរថា សហរដ្ឋអាមេរិកនឹងមិនអាចខ្ចីប្រាក់ ដើម្បីបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិករដ្ឋាភិបាល និងយោធា បាននោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ធនាគារ អាមេរិក មួយទៀតអាចនឹងមានវាសនាដូច Silicon Valley
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


