ស្រុកវាលវែងនឹងមានសក្ដានុពលផ្នែកទេសចរណ៍ខ្លាំងក្នុងរយៈពេល៣ឆ្នាំទៀត – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្រុកវាលវែងនឹងមានសក្ដានុពលផ្នែកទេសចរណ៍ខ្លាំងក្នុងរយៈពេល៣ឆ្នាំទៀត

Published

on

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ដែលមានប្រវែង១៨២គ.មកាលពីឆ្នាំ ២០២០ និងកំពុងសាងសង់ផ្លូវជាតិលេខ១០ដែលមានប្រវែង ១៩៣ គ.ម អ្នកជំនាញផ្នែកអចលនទ្រព្យបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះវិស័យទេសចរណ៍នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យកម្ពុជា មានប្រសាសន៍ថា៖ «ស្រុកវាលវែងអាចនឹងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសក្ដានុពល ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត បន្ទាប់ពីផ្លូវជាតិសំខាន់ៗត្រូវបាន សាងសង់រួច។រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងនឹងត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកឆ្លងកាត់តាមស្រុកវាលវែង។»

លោក សុខនីម បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់បានស្គាល់នូវការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ជាពិសេសផ្លូវជាតិលេខ៥៥ ដែលត​ភ្ជាប់​​ទី​រួម​ខេត្តពោធិ៍សាត់ទៅ​ស្រុក​វាលវែង ដល់​ថ្មដា ច្រកព្រំដែន​កម្ពុជា​-​ថៃ និងផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ដោយតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ហើយឆ្ពោះទៅខេត្តកោះកុង។

ឯកឧត្តម អឹុង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់កាលពីពេល​ថ្មីៗ​នេះ បានធ្វើការអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិមកបោះទុនវិនិយោគបន្ថែមទៀតលើតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងនៅខេត្តពោធិ៍សាត់។

ឯកឧត្តម អឹុង គឹមលាង មានប្រសាសន៍ថា៖ «ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ធម្មជាតិសរុបចំនួន៣៨កន្លែង ដែលក្នុងនោះយើងបានជ្រើសរើស១៨កន្លែងល្អជាងគេសម្រាប់ធ្វើការអភិវឌ្ឍន៍។ នៅឆ្នាំ២០២១នេះ យើងនឹងត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅឃុំអូសោម ស្រុកវាលវែងមុនគេ ពីព្រោះនៅទីនោះមានសក្ដានុពលទេសចរណ៍ខ្លាំងជាងគេ។»

អត្ថបទ៖ វ៉ាត វិន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

ខណ្ឌឫស្សីកែវ​ រក​ឃើញ​អ្នក​​ឆ្លង​កូវីដ១៩ ចំនួនពីរ​នាក់

ព័ត៌មានអន្ដរជាតិ5 mins ago

ក្រុមប្រឆាំង និងគាំទ្ររដ្ឋប្រហារមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាមួយប្រាវ ខណៈការតវ៉ាកាន់តែខ្លាំងឡើង

ព័ត៌មានជាតិ7 mins ago

ថ្ងៃនេះ​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ ដែល​មាន​ប័ណ្ណ​សម​ធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា​

ព័ត៌មានជាតិ8 mins ago

​នាំ​អាជីវករ​ផ្សារ​រកាកោងមួយ​គ្រសារ ទៅ​ចត្តាឡីស័ក ​ពាក់ព័ន្ធ​កូន​ធ្វើការ​នៅ​កោះពេជ្រ

ព័ត៌មានជាតិ9 mins ago

មនុស្ស៤២​នាក់កំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ-១៩ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services