សេដ្ឋកិច្ច
RMA បានតម្លើងរថយន្តម៉ូដែល Ford ជាង២ពាន់គ្រឿងនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខណៈការលក់ក្នុងឧស្សាហកម្មនេះធ្លាក់ចុះជិត៣០ភាគរយ
ភ្នំពេញ៖ ក្រុមហ៊ុន RMA Cambodia (RMAC) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុនបានថ្លែងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន RMA Automotive Cambodia ដែលមានរោងចក្រនៅខេត្តពោធិ៍សាត់ បានតម្លើងរថយន្តម៉ូដែល Ford (Ford Wildtrak និង Everest) ជាង២ពាន់គ្រឿងកាលពីឆ្នាំមុនដាក់លក់លើទីផ្សារកម្ពុជា ទោះបីជាការលក់ក្នុងវិស័យឧស្សាហកម្មរថយន្តបានធ្លាក់ចុះប្រមាណ២៨ ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ះពាល់ដល់តម្រូវការរថយន្តថ្មី។

យោងទៅតាមរបាយការណ៍របស់ក្រុមហ៊ុនដាក់ទៅផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៦ ក្រុមហ៊ុន RMAC បានបន្តតួនាទីរបស់ខ្លួនជាអ្នកឧបត្ថម្ភចម្បងដល់ RMA Automotive Cambodia (RMAAC) ដែលជាក្រុមហ៊ុនតម្លើងរថយន្តដំបូងគេនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២២។ នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន RMAAC បានតម្លើងរថយន្ត Ford ច្រើនជាង ២ពាន់គ្រឿង (Ford Ranger Wildtrak Ford និងEverest) ដែលបានលក់ដោយ RMAC។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាល RMAC បានថ្លែងក្នុងរបាយការណ៍នោះថាវិស័យឧស្សាហកម្មរថយន្តកម្ពុជាក្នុងឆ្នាំ២០២៣ គឺជាឆ្នាំដ៏លំបាកជាមួយនឹងការធ្លាក់ចុះនៃការលក់នូវត្រីមាសបន្ទាប់ ដែលបណ្តាលឱ្យមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន២៨ភាគរយ បើធៀបនឹងការលក់នៅឆ្នាំ២០២២។

លោកបានថ្លែងថា៖«ប្រសិនបើយើងបង្រួមការវិភាគទៅលើទីផ្សាររថយន្តថ្មី ការធ្លាក់ចុះត្រូវបានកំណត់ត្រឹមចំនួន១៣ភាគរយ។ នៅក្នុងគ្រាដ៏លំបាក់នេះ ការលក់របស់ RMAC បានធ្លាក់ចុះ១៨,៣ភាគរយ បើធប្រៀបធៀបទៅនឹងឆ្នាំ២០២២ (ជាឆ្នាំដែល RMAC លក់រថយន្តថ្មីបំផុត)។ ឧស្សាហកម្មទាំងអស់បានជួបការលំបាកដូចៗគ្នា ប្រសិនបើមិនធ្ងន់ធ្ងរជាងក្នុងអំឡុងឆ្នាំ២០២៣។ បញ្ហាប្រឈមនេះនាំឱ្យសារពើភ័ណ្ឌមានការកើនឡើងខ្ពស់ជាងការរំពឹងទុកនិងជាលទ្ធផលដែលបណ្តាលអត្រាការប្រាក់ខ្ពស់ជាងមុនក្នុងមួយឆ្នាំនាពេលថ្មីៗនេះដែលជាប្រវត្តិសាស្រ្ត»។
លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia (RMAC) ក៏បានលើកឡើងផងដែរថា ឧស្សាហកម្មរថយន្តនៅកម្ពុជាបានប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ដោយសារភាពមិនថិតថេរនៃសេដ្ឋកិច្ច អត្រាការប្រាក់ធ្លាក់ចុះ និងការប្រែប្រួលនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ បានបង្ហាញពីបញ្ហាប្រឈមយ៉ាងខ្លាំង។
លោកបានថ្លែងថា៖«ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ខ្ញុំមានមោទនភាពក្នុងការប្រកាសថាក្រុមហ៊ុនរបស់យើងបានផ្តល់នូវលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យប្រសើរ ដែលជាសក្ខីភាពដល់អតិថិជនដែលតែងតែគាំទ្រដល់យើងតាំងពីដើមរហូតមក និងការវិវត្តន៍របស់យើងឱ្យទាន់តាមស្ថានភាពសង្គម»។

លោករំពឹងថា៖«នៅក្នុងឆ្នាំ២០២៤ យើងបានរៀបចំគម្រោងវិនិយោគបន្ថែមទៅលើសម្ភារៈបរិក្ខារ និងមជ្ឈមណ្ឌលសេវាកម្មថ្មីៗ ដើម្បីពង្រីកសមត្ថភាពឌីជីថលរបស់យើង និងស្វែងរកឪកាសអាជីវកម្មថ្មីៗដើម្បីបង្កើនបទពិសោធន៍អតិថិជន និងបង្កើតតម្លៃសម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង»។
RMAC ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford បានបើកដំណើការរោងចក្រដម្លើងរថយន្ត Ford ជាមួយទុនវិនិយោគប្រមាណ២១លានដុល្លារកាលពីខែមិថុនាឆ្នាំ២០២២។ រោងចក្រសាងសង់លើផ្ទៃដីជាង ៥ ហិកតា ស្ថិតនៅស្រុកក្រគរនៃខេត្តពោធិ៍សាត់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


