សេដ្ឋកិច្ច
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្មសិទ្ធិបញ្ញាជាឧបករណ៍ដ៏សំខាន់ដើម្បីជំរុញពាណិជ្ជកម្មទំនិញនិងសេវាកម្ម
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មិល បានថ្លែងថាកម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស ។
ការថ្លែងរបស់លោកស្រី ចម និម្មិលក៏ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ធ្វើឡើងក្នុងពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិតនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។
លោកស្រីរដ្ឋមន្ត្រី បានសាទរចំពោះការកចូលរួមជាអធិបតីក្នុងពិធីប្រារព្ធ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ និងស្វាគមន៍នូវវត្តមានចូលរួមពី តំណាងជាន់ខ្ពស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរួមគ្នា និងកិច្ចសហការដ៏ល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការផ្សព្វផ្សាយកម្មសិទ្ធិបញ្ញាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោកស្រីរដ្ឋមន្ត្រីបានថ្លែងបន្តថា៖« កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យា»។

លោកស្រីបានគូសបញ្ជាក់ទៀតថា ក្នុងកិច្ចព្រមព្រៀងទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPs) ក្រោមអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលក្នុងនោះ សមាជិកជាប្រទេសអភិវឌ្ឍន៍ ត្រូវផ្តល់ការលើកទឹកចិត្ត (Incentives) ដល់សហគ្រាស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាក្នុងទឹកដីខ្លួន ឱ្យជំរុញការផ្ទេរបច្ចេកវិទ្យាដល់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច។
ជាមួយគ្នានោះដែរ លោកស្រីនិងលោករដ្ឋមន្រ្តី ហែម វណ្ណឌី ក៏បានដាក់ឱ្យដំណើរការគម្រោងពាក់ព័ន្ធកម្មសិទ្ធបញ្ញាចំនួន ៥ រួមមាន៖ (១).គម្រោងកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរិ៍្តឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម (២).គម្រោងការកសាងសមត្ថភាព តាមរយៈការបញ្ជា្របចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា (Design School) (៣).ការដាក់ឱ្យដំណើរការថ្នាលកម្មវិធីកម្មសិទ្ធិបញ្ញា ( IP Web Application) (៤).ពិធីដាក់ឱ្យដំណើរការថ្នាលកម្មវិធីសិក្សាពីចម្ងាយ ស្តីពី កម្មសិទ្ធិបញ្ញា និង (៥).ពិធីដាក់ឱ្យដំណើរការកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


