ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតកម្ពុជា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញានៅក្នុងវិស័យតូរ្យតន្ត្រី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតប្រទេសកម្ពុជា។ លោកថ្លែងបែបនេះ នៅក្នុងប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ មានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា, និងលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសិល្បៈ និងភាគីពាក់ព័ន្ធជាច្រើន។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដោយអំពាវនាវឱ្យមានការគោរពកម្មសិទ្ធិបញ្ញា ដោយមិនចម្លង ឬផ្សព្វផ្សាយស្នាដៃតូរ្យតន្ត្រីដោយគ្មានការអនុញ្ញាត,, គាំទ្រអ្នកនិពន្ធ និងអ្នកសិល្បៈ តាមរយៈការទិញស្នាដៃដោយស្របច្បាប់ និងយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការលើកស្ទួយឧស្សាហកម្មនៃសកម្មភាពផ្នែកវប្បធម៌ និងស្ថាបនាសង្គមដែលគោរពស្នាដៃគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសក្តានុពលនៃឧស្សាហកម្មតូរ្យតន្ត្រី ជាកម្លាំងចលករសម្រាប់អការភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត (creative economy) របស់កម្ពុជា។
ក្នុងនោះ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ផ្តល់សិទ្ធិផ្ដាច់មុខដល់អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកផលិត លើការប្រើប្រាស់ ឬចែកចាយស្នាដៃរបស់ខ្លួន។ ច្បាប់នេះហាមឃាត់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ និងលើកកម្ពស់បរិយាកាសគាំទ្រការវិនិយោគ និងការច្នៃប្រឌិតបង្កើតផលិតផល បទចម្រៀង និងតូរ្យតន្រ្តីថ្មីៗ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទិ្ធបញ្ញារួចហើយ។

លោក ហែម វណ្ណឌី បានបន្ថែមថា «កម្ពុជាមានមរតកវប្បធម៌មហាសាលដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ខ្ញុំជឿជាក់ថា កូនខ្មែរជំនាន់ក្រោយ តាមរយៈវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រើប្រាស់មរតកវប្បធម៌ទាំងអស់នោះ ទៅជាទ្រព្យកំណប់ ធ្វើឱ្យកិត្តិនាម និងកិត្តិសព្ទនៃតូរ្យតន្ត្រីយើងល្បីរន្ទឺសុះសាយពេញពិភពលោក»។

កម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា ក្រោមកិច្ចសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយបានចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ និងបន្តបរិវិត្តកម្មឌីជីថលក្នុងវិស័យនេះ តាមរយៈការដាក់ឱ្យដំណើរការសេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) និងប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តគាំទ្រនវានុវត្តន៍ ការច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្ម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


