Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន CJ កូរ៉េនឹងបើកហាង Tous les Jours ឡើងវិញនៅ​កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន CJ Foodville ដែលជាបុត្រសម្ព័ន្ធនៃ​ក្រុមហ៊ុនអាហារ និងការកម្សាន្ត CJ Group បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា យីហោហាង​ Tous les Jours នឹងបើកហាងចំនួន ៥ឡើងវិញនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្រោមកិច្ចសន្យាជាមួយដៃគូក្នុងស្រុកថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ខែមេសាថា ក្រុមហ៊ុន CJ Foodville បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេជាមួយក្រុមហ៊ុន Express Food Group របស់កម្ពុជា ដើម្បីបង្កើតវត្តមាននៅក្នុងទីផ្សារសិទ្ធិផ្តាច់មុខម្ហូបអាហារតាមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ខ្លួនបានបើក​ដំណើរការឡើងវិញនូវហាងចំនួនពីរនៅក្នុងទីក្រុងភ្នំពេញកាលពីសប្តាហ៍មុន ដោយហាងចំនួនបីផ្សេងទៀតទំនងជាមានទីតាំងនៅក្នុងរាជធានី ឬតំបន់ជាប់ៗគ្នា។

CJ Foodville បានចូលទីផ្សារកម្ពុជាជាមួយនឹងយីហោហាង Tous les Jours ​  កាលពីឆ្នាំ ២០១១ ហើយបានដំណើរការហាងជាច្រើននៅទីនោះរហូតដល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមកិច្ចព្រមព្រៀង​មុនជាមួយក្រុមហ៊ុនក្នុងស្រុក។

​យីហោហាង Tous les Jours ដំណើរការជាង ៤០០ ហាងនៅក្នុង ៧ ប្រទេស រួមទាំងសហរដ្ឋអាមេរិក កាណាដា ឥណ្ឌូនេស៊ី និងវៀតណាម ហើយមានបំណងពង្រីកទីផ្សារឱ្យកាន់តែច្រើននៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម