សេដ្ឋកិច្ច
ល្បាយប្រជាជនវ័យក្មេង និងពេញធ្វើការច្រើនរបស់ឥណ្ឌា និងឥណ្ឌូណេស៊ី ធ្វើឱ្យប្រទេសទាំង២លេចធ្លោសម្រាប់វិនិយោគិន
ប្រទេសទីផ្សារកំពុងលូតលាស់នៅអាស៊ី រួមមានឥណ្ឌា និងឥណ្ឌូណេស៊ី កំពុងលេចធ្លោជាសក្ដានុពលសម្រាប់វិនិយោគិន ក្នុងបរិបទដែលចំនួនប្រជាជននៃប្រទេសទាំង២កើនឡើងក្នុងល្បឿនល្អ ខណៈកត្តាប្រជាសាស្រ្តចាប់ផ្ដើមដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តលើការវិនិយោគផ្សេងៗ។ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ Fidelity International និងក្រុមហ៊ុនផ្ដល់ការប្រឹក្សា និងការវិនិយោគ BlackRock Investment Institute។

សារព័ត៌មាន Bloomberg បានចុះផ្សាយការវិភាគ ដែលនិយាយថា ក្រុមវិនិយោគិនកំពុងផ្តោតលើប្រទេសមានទីផ្សារកំពុងរីកលូតលាស់នៅអាស៊ីទាំង២ ដែលមួយផ្នែកដោយសារតែកំណើនលើគម្រោងចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ដែលវាផ្តល់ផលល្អសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។ លើសពីនេះ ទាំងឥណ្ឌា និងឥណ្ឌូណេស៊ី បានបង្ហាញដល់ពិភពលោកនូវមហិច្ឆតារបស់ខ្លួន ក្នុងការផ្លាស់ប្តូរទៅជាអំណាចសេដ្ឋកិច្ចធំៗ ដែលមានចំនួនប្រជាជនដ៏ច្រើនលើសលុប ជាកម្លាំងចលករសំខាន់។
ភាពលេចធ្លោរបស់ប្រទេសទាំង២ រំលេចឡើង ចំពេលដែលអត្រាខ្ពស់នៃប្រជាជនវ័យចំណាស់ បានក្លាយជាបញ្ហាសម្រាប់ប្រទេសធំៗក្នុងតំបន់មួយចំនួន រួមទាំងចិន ដែលធ្លាក់ដំណែងទី១ទៅឱ្យឥណ្ឌា ក្នុងនាមជាប្រទេសមានមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក កាលពីពាក់កណ្ដាលឆ្នាំមុន។
ត្រង់ចំណុចនេះ ការវិភាគរបស់ក្រុមហ៊ុន BlackRock បានបង្ហាញពីទំនាក់ទំនងវិជ្ជមានរវាងកំណើនចំនួនប្រជាជនក្នុងវ័យធ្វើការ និងការវាយតម្លៃភាគហ៊ុនរបស់ប្រទេសមួយ ខណៈក្រុមហ៊ុន Fidelity មើលឃើញថា វិស័យហិរញ្ញវត្ថុ ដើរតួទាញផលប្រយោជន៍ដ៏សំខាន់ ស្របពេលដែលតម្រូវការឥណទានកើនឡើងសម្រាប់សាជីវកម្ម និងអ្នកប្រើប្រាស់។
អ្នកគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន Fidelity នៅប្រទេសសិង្ហបុរី លោក Ian Samson បាននិយាយថា៖ «កម្លាំងពលកម្មរបស់ឥណ្ឌា និងឥណ្ឌូណេស៊ីនៅក្មេង ជាមួយនឹងភាគលាភប្រជាសាស្រ្តដែលលើសពីប្រទេសមានសេដ្ឋកិច្ចធំជាងគេមួយចំនួននៅក្នុងតំបន់»។
យោងតាមទិន្នន័យពីធនាគារពិភពលោក ឥណ្ឌា និងឥណ្ឌូណេស៊ី រំពឹងថានឹងកើនឡើងចំនួនប្រជាជនយ៉ាងហោចណាស់ ១០ ភាគរយ ចាប់ពីបច្ចុប្បន្ន ដល់ឆ្នាំ ២០៤០ ខណៈប្រទេសចិនវិញ ទំនងជានឹងធ្លាក់ចុះចំនួនប្រជាជនជិត ៤ ភាគរយ។

អ្វីដែលសំខាន់ជាងនេះ គឺការផ្លាស់ប្ដូរផ្សេងៗក្នុងប្រជាជនពេញវ័យធ្វើការ ដែលគេកំណត់ចន្លោះ ១៥-៦៤ ឆ្នាំ ខណៈឥណ្ឌា ជាប្រទេសមានប្រជាជនវ័យក្មេងច្រើនជាងគេ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំងអស់។
ការកើនឡើងលឿននៃក្រុមប្រជាជនពេញធ្វើការ ជាធម្មតាគឺជាសញ្ញានៃកំណើនប្រាក់ចំណូលកាន់តែខ្ពស់នាពេលអនាគត។ នេះបើតាមការឱ្យដឹងរបស់ក្រុមអ្នកអ្នកយុទ្ធសាស្រ្តរបស់ BlackRock ដែលបន្ថែមថា ការធ្វើចំណាកស្រុក ការចូលរួមកម្លាំងពលកម្មកាន់តែច្រើន និងស្វ័យប្រវត្តិកម្ម ក៏ជាកត្តាសំខាន់ផងដែរ។
លើសពីនេះ អ្នកវិភាគកត់សម្គាល់ថា កំណែទម្រង់រចនាសម្ព័ន្ធដើម្បីកាត់បន្ថយបទប្បញ្ញត្តិរឹងរូស បង្កើនភាពបត់បែនទីផ្សារការងារ និងសម្របសម្រួលការវិនិយោគពីបរទេស មានសារៈសំខាន់សម្រាប់ប្រទេសផ្សេងៗទាញយកប្រយោជន៍ពីចរន្តប្រជាសាស្ត្រ។ គេក៏ឃើញមានកំណែទម្រង់នេះ នៅឥណ្ឌា និងឥណ្ឌូណេស៊ីផងដែរ។
អ្នកវិភាគលើកឡើងថា សម្រាប់វិនិយោគិន បំណុលរដ្ឋ អត្រាអាយុរបស់ប្រជាជន និងបន្ទុកសារពើពន្ធ គឺស្ថិតក្នុងចំណោមការវាស់ស្ទង់ដែលត្រូវពិចារណា សម្រាប់ការវិនិយោគរយៈពេលវែង៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


