សេដ្ឋកិច្ច
វៀតណាមពិចារណាជួលនាយកប្រតិបត្តិបរទេស ឱ្យបម្រើការក្នុងសហគ្រាសរដ្ឋ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានស្នើឱ្យសហគ្រាសរដ្ឋពិចារណាជួលនាយកប្រតិបត្តិជនជាតិបរទេស និងមេដឹកនាំដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្ត ឱ្យបម្រើការងារ ដើម្បីអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក VnExpress។

លោក ជិញ បាននិយាយអំឡុងកិច្ចប្រជុំជាមួយនាយកប្រតិបត្តិមកពីសហគ្រាសរដ្ឋធំៗជាង ១៥០ កាលពីថ្ងៃសៅរ៍ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសំខាន់។
លោកបានជំរុញឱ្យសហគ្រាសរដ្ឋ កែសម្រួលប្រាក់បៀវត្សរ៍ និងគោលនយោបាយប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ខណៈអាជីវកម្មគ្រប់គ្រងក្នុងស្រុកភាគច្រើន បង្ហាញពីសមត្ថភាពនៅមានកម្រិត និងប្រសិទ្ធភាពអាជីវកម្មទាប។
គួររំឭកថា ក្នុងកិច្ចប្រជុំមួយក្នុងខែមីនា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានថ្លែងថា បច្ចុប្បន្នសហគ្រាសរដ្ឋមិនមានស្វ័យភាពទេ ហើយនិយោជិត ជាពិសេសនៅថ្នាក់គ្រប់គ្រង មិនត្រូវបានលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពរបស់ខ្លួនឡើយ។

កាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់សហគ្រាសរដ្ឋ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១ ៦៥២ ពាន់ទ្រីលានដុង (៦៧,១ ប៊ីលានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនពន្ធរបស់ពួកគេប្រហែល ១២៥ ទ្រីលានដុង។
សហគ្រាសរដ្ឋបានរួមចំណែកយ៉ាងធំធេងចំពោះសមិទ្ធិផលរបស់ប្រទេសជាតិ ដោយក្រុម និងសាជីវកម្មចំនួន ១៩ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការគ្រប់គ្រងមូលធនរដ្ឋសហគ្រាស ប្រកាសចំណូលរួមចំនួន ១,៣ ពាន់ទ្រីលានដុង និងបានរួមចំណែកជាង ១៦៦ ទ្រីលានដុងដល់ថវិការដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


