សេដ្ឋកិច្ច
តម្លៃផ្ទះថ្មីនៅចិនប្រចាំខែឧសភា ធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានជិត១ទសវត្សរ៍
តម្លៃផ្ទះសាងសង់ថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានរយៈពេលជិត ១០ ឆ្នាំ កាលពីខែឧសភា ស្របពេលដែលវិស័យអចលនទ្រព្យចិនបន្តត្រដាបត្រដួសព្យាយាមងើបចេញពីវិបត្តិ ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយលើបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ និងគាំទ្រក្រុមហ៊ុនអភិវឌ្ឍន៍ដែលជាប់បំណុលក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បង្ហាញថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,៧ ភាគរយក្នុងខែឧសភា ធៀបនឹងខែមុន ដែលជាការធ្លាក់ចុះ ១១ ខែជាប់ៗគ្នា និងការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០១៤។ ក្នុងលក្ខខណ្ឌប្រចាំឆ្នាំ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៣,៩ ភាគរយ ពីរយៈពេលដូចគ្នាឆ្នាំមុន ធៀបនឹងការធ្លាក់ចុះ ៣,១ ភាគរយក្នុងខែមេសា។
គួរគូសបញ្ជាក់ថា វិស័យអចលនទ្រព្យចិនដែលធ្លាប់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានទទួលរងនូវវិបត្តិជាច្រើនចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ មក ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗជាប់បំណុលគ្មានលទ្ធភាពសង និងការបញ្ឈប់ការសាងសង់លើគម្រោងលំនៅដ្ឋានមុនលក់ជាដើម។

កន្លងមក អាជ្ញាធរចិនបានបង្កើនវិធានការដើម្បីជំរុញវិស័យអចលនទ្រព្យដែលរងគ្រោះដោយវិបត្តិ រួមទាំងការសម្របសម្រួលតាមរយៈកញ្ចប់ថវិកាចំនួន ៣០០ ប៊ីលានយន់ (៤១,៣៥ ប៊ីលានដុល្លារ) ដើម្បីជម្រះចំនួនផ្ទះមិនទាន់លក់ចេញ (Housing Inventory) កាត់បន្ថយការបង់ប្រាក់ និងការបន្ធូរបន្ថយច្បាប់បញ្ចាំជាដើម។
យ៉ាងណាមិញ អ្នកវិភាគជឿថា វិធានការទាំងនេះនឹងមានប្រសិទ្ធភាពតិចតួចក្នុងការដោះស្រាយវិបត្តិផ្ទះមិនទាន់លក់ចេញច្រើន ហើយការដកការរឹតបន្តឹងការទិញផ្ទះនៅក្នុងទីក្រុងធំៗ អាចកាត់បន្ថយចំណង់ទិញផ្ទះនៅក្នុងទីក្រុងតូចៗ។
បើតាម NBS ដដែល តម្លៃផ្ទះថ្មីបានធ្លាក់ចុះកាលពីខែមុន នៅក្នុងទីក្រុងជិត ៧០ ក្នុងចំណោមទីក្រុងដែល NBS បានប្រមូលទិន្នន័យ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


