ព័ត៌មានអន្ដរជាតិ
អង្ករនាំចេញរបស់វៀតណាម បន្តឡើងថ្លៃនៅឆមាសទី១
ស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា តម្លៃអង្ករនាំចេញរបស់វៀតណាម បានបន្តកើនឡើងយ៉ាងខ្លាំងនៅតាមបណ្ដាទីផ្សារបរទេសជាច្រើន ក្នុងឆមាសទី១នៃឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News កាលពីថ្ងៃចន្ទ។

តម្លៃអង្ករនាំចេញជាមធ្យម បានកើនឡើងជាង ១៨ ភាគរយ បើធៀបទៅនឹងឆមាសទី១ដូចគ្នាកាលពីឆ្នាំមុន។ គិតក្នុង១តោនៗ អង្ករវៀតណាម លក់ក្នុងតម្លៃ ៩៥៩ ដុល្លារអាមេរិកនៅប្រ៊ុយណេ ៨៦៨ ដុល្លារនៅសហរដ្ឋអាមេរិក ៨៥៧ ដុល្លារនៅហូឡង់ ៨៤៧ ដុល្លារនៅអ៊ុយក្រែន ៨៣៦ ដុល្លារនៅអ៊ីរ៉ាក់ និង ៨៣១ ដុល្លារនៅតួកគី។
ក្នុងឆមាសទី១ដដែល ការនាំចេញអង្កររបស់វៀតណាម សម្រេចបាន ៤,៧លានតោន កើនឡើង ១០,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងចំណូលប្រមាណជិត ៣ ប៊ីលានដុល្លារ ដែលស្មើនឹងកំណើន ៣២ ភាគរយ។
ក្នុងនោះ ការនាំចូលទៅតំបន់អឺរ៉ុប មានកំណើនគួរឱ្យកត់សម្គាល់។ ក្នុងត្រីមាសទី១ ការនាំចេញអង្កររបស់វៀតណាមទៅប្រទេសបារាំង បានកើនឡើងយ៉ាងខ្លាំងដល់១៨ ២០០តោន ក្នុងតម្លៃ ១៩,១ លានដុល្លារ ខណៈក្នុងរយៈពេល៣ខែដើមឆ្នាំដូចគ្នា ការនាំចេញអង្ករទៅសហភាពអឺរ៉ុបទាំងមូល មានប្រមាណ ៤៦ ០០០ តោន រកចំណូលបាន ៤១,៤ លានដុល្លារ ដែលកើនឡើងជិត ១១៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប ពូជអង្ករក្រអូបពិសេសរបស់វៀតណាមជាច្រើនមុខ ត្រូវប៉ាន់មានគេចូលចិត្តច្រើននៅលើទីផ្សារ ដោយសារគុណភាពលេចធ្លោ ដែលនាំឱ្យអង្ករវៀតណាមលក់ក្នុងតម្លៃខ្ពស់។
ស្ថិតិដដែលពីអគ្គនាយកដ្ឋានគយ បង្ហាញផងដែរថា នៅត្រីមាសទី១ វៀតណាមបាននាំចេញអង្ករទៅកាន់ទីផ្សារអាមេរិកដល់ទៅ ១៣៥ ៣០០ តោន ដោយកើបចំណូល ៩៤,៥ លានដុល្លារ កើនឡើងខ្ពស់កប់ពពក រហូតដល់ ២៩៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
គួរគូសបញ្ជាក់ថា បើនិយាយពីបរិមាណ វៀតណាមជាប្រទេសផលិតអង្ករធំជាងគេទី៥របស់ពិភពលោក និងជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលំដាប់ទី៣ បន្ទាប់ពីថៃ និងឥណ្ឌា។ បច្ចុប្បន្ន តម្លៃអង្ករពិភពលោកនៅតែបន្តកើនឡើង ដោយសារតែគ្រោះរាំងស្ងួត និងបញ្ហារំខានដល់ការផ្គត់ផ្គង់ផ្សេងៗ ដែលជាក្ដីបារម្ភសម្រាប់សន្ដិសុខស្បៀង៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


