ព័ត៌មានអន្ដរជាតិ
VinFast ចង់ខ្ចីលុយធនាគារ ២៥០ លានដុល្លារ ដើម្បីបើករោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VINFAST Auto ចង់ខ្ចីប្រាក់ពីធនាគារប្រហែល ២៥០ លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅទីក្រុង Subang ខេត្តជ្វាខាងលិច នៃប្រទេសឥណ្ឌូណេស៊ី។
សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃពុធ ដោយស្រង់សម្ដីប្រភពច្រើនរូប ដែលដឹងច្បាស់ពីបញ្ហានេះថា ក្រុមហ៊ុន VINFAST ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុវិស័យវៀតណាម Vingroup បានទាក់ទងទៅធនាគារនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីសុំប្រាក់កម្ចីជាដុល្លារអាមេរិក ឬរូបិយប័ណ្ណក្នុងស្រុកឥណ្ឌូណេស៊ី។
យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន VINFAST ដែលគ្រប់គ្រងដោយមហាសេដ្ឋីប្រចាំប្រទេសវៀតណាម លោក Pham Nhat Vuong បានបដិសេធមិនបកស្រាយលើព័ត៌មាននេះ។
គេមើលឃើញថា ការបោះជំហានយ៉ាងដូច្នេះរបស់ VINFAST បានគូសបញ្ជាក់ពីមហិច្ឆិតានៃការចាប់ផ្តើមអាជីវកម្ម ដើម្បីប្រកួតប្រជែងក្នុងតំបន់ជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអន្តរជាតិផ្សេងៗទៀត ខណៈទីផ្សាររថយន្តអគ្គិសនីកំពុងមានការប្រកួតប្រជែងខ្លាំង។
យ៉ាងណាមិញ កាលពីចុងខែឧសភាកន្លងទៅ មានសេចក្ដីរាយការណ៍ថា VINFAST បានបន្តពន្យារពេលលើគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ៤ប៊ីលានដុល្លារនៅរដ្ឋខារ៉ូលីណាខាងជើង សហរដ្ឋអាមេរិក ខណៈការលក់នៅទូទាំងពិភពលោកខ្សោយខ្លាំង ហើយក្រុមហ៊ុននេះបានខាតបង់ប្រាក់ជាង ២,៤ ប៊ីលានកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ លោក Vuong បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីខែមុនថា ក្រុមហ៊ុន VinFast នឹងបន្តទទួលបានការគាំទ្រពីលោក រហូតទាល់តែលោកអស់លុយ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


