ព័ត៌មានអន្ដរជាតិ
VinFast គ្រោងសង់ស្ថានីយសាកថ្ម EV ដល់ ១០០ ០០០ កន្លែង នៅឥណ្ឌូណេស៊ី
រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី លោក Rosan Roeslani បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមVinFast គ្រោងនឹងសាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ចន្លោះពី ៣០ ០០០ ទៅ ១០០ ០០០ កន្លែង ទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយផ្ដោតដំបូងលើកោះជ្វា។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Post។

ការឱ្យដឹងរបស់លោក Rosan ធ្វើឡើងបន្ទាប់ពីលោកបានអមដំណើរលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ក្នុងជំនួបជាមួយប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast នៅវិមានប្រធានាធិបតី នាទីក្រុងហ្សាការតា កាលពីថ្ងៃអង្គារ។
លោក Rosan បាននិយាយថា៖ «នេះនៅតែស្ថិតក្នុងដំណាក់កាលធ្វើផែនការ ហើយនឹងត្រូវបានតាមដានដោយក្រសួងវិនិយោគ ប៉ុន្តែ VinFast បានកំណត់ទីតាំងសំខាន់ៗរួចហើយ ដែលភាគច្រើននៅកោះជ្វា»។

រដ្ឋមន្រ្តីដដែល បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅតែបើកចំហចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព រួមទាំងបណ្តាញសាក EV ផងដែរ។ លោកថា៖ «អាទិភាពរបស់យើងគឺធានាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ EV ។ មិនថាក្រុមហ៊ុនអឺរ៉ុប Tesla ឬក្រុមហ៊ុនចិននោះទេ យើងស្វាគមការវិនិយោគស្ថានីយសាកថ្មឯករាជ្យ ដើម្បីជំរុញការប្រើប្រាស់រថយន្ត EV»។
គួរគូសបញ្ជាក់ថា VinFast ធ្លាប់បានប្ដេជ្ញាវិនិយោគ ២០០ លានដុល្លារ លើការសាងសង់រោងចក្រផលិតរថយន្ត EV នៅខេត្តជ្វាខាងលិច កាលពីខែកក្កដា ឆ្នាំមុន ដែលវាជាផ្នែកមួយនៃផែនការវិនិយោគធំជាង ១,២ ប៊ីលានដុល្លារ នៅឥណ្ឌូណេស៊ី។ រោងចក្រដែលរំពឹងថានឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ ២០២៥ មានសមត្ថភាពផលិតរថយន្តអគ្គិសនីចំនួន ៥០ ០០០ គ្រឿង/ឆ្នាំ សម្រាប់ទីផ្សារក្នុងស្រុករបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិត EV៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


