ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវៀតណាម VinFast បើករោងចក្រផលិត EV តម្លៃ ៥០០ លានដុល្លារ នៅឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានចាប់ផ្តើមបើកដំណើរការផលិតកម្មនៅរោងចក្រផលិតរថយន្តអគ្គិសនី (EV) តម្លៃ ៥០០ លានដុល្លារ នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ដែលនេះជាផ្នែកមួយនៃគម្រោងវិនិយោគ ២ ប៊ីលានដុល្លារ នៅឥណ្ឌា និងការពង្រីកខ្លួនលើទីផ្សារអាស៊ី។

រោងចក្ររបស់ VinFast នៅទីក្រុង Thoothukudi នឹងចាប់ផ្តើមដោយការផលិតរថយន្តអគ្គិសនីចំនួន ៥០ ០០០ គ្រឿង/ឆ្នាំ ហើយអាចបង្កើនបន្តទៀតដល់ ១៥០ ០០០ គ្រឿង/ឆ្នាំ។ វាមានទីតាំងនៅជិតកំពង់ផែធំមួយក្នុងតំបន់ឧស្សាហកម្ម ហើយរំពឹងថានឹងជំរុញការនាំចេញនាពេលអនាគត និងបង្កើតការងារក្នុងស្រុកជាង ៣ ០០០ កន្លែង ។
VinFast បានជ្រើសរើសរដ្ឋ Tamil Nadu គឺដោយសាររដ្ឋនេះជាមជ្ឈមណ្ឌលរថយន្តដ៏សំខាន់មួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ កម្មករជំនាញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក T.R.B. Raaja ។ លោកបាននិយាយថា ការវិនិយោគនេះអាចបង្កើតចង្កោមឧស្សាហកម្មថ្មីមួយនៅភាគខាងត្បូងរដ្ឋ Tamil Nadu ដោយជួយឥណ្ឌាឱ្យរីកចម្រើនក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។
នាយកប្រតិបត្តិក្រុមហ៊ុន VinFast Asia លោក Pham Sanh Chau បាននិយាយថា ក្រុមហ៊ុនមានគោលបំណងប្រែក្លាយរោងចក្រទៅជាមជ្ឈមណ្ឌលនាំចេញក្នុងតំបន់។ វាគឺជាជំហានមួយសម្រាប់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ពង្រីកខ្លួនទៅកាន់ឥណ្ឌានាពេលអនាគតផងដែរ។
គេមើលឃើញថា VinFast បានដាក់រោងចក្រនៅឥណ្ឌា ដើម្បីពង្រីកទីផ្សារនៅអាស៊ី ក្រោយត្រដាបត្រដួសក្នុងការដណ្ដើមទីផ្សារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់រោងចក្រផលិត EV តម្លៃ ២០០ លានដុល្លារនៅឥណ្ឌូណេស៊ី និងគ្រោងពង្រីកខ្លួនទៅថៃ និងហ្វីលីពីន។ នៅឆ្នាំ ២០២៤ VinFast បានលក់រថយន្តជិត ៩៧ ០០០ គ្រឿងនៅឆ្នាំមុន កើនឡើង ៣ ដង ប៉ុន្តែ ៩០ ភាគរយ ក្នុងនោះត្រូវបានលក់លើទីផ្សារក្នុងស្រុកវៀតណាម៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


