Connect with us

សេដ្ឋកិច្ច

ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​វៀតណាម​ VinFast ពិចារណា​ពន្យារ​គម្រោង​សាង​សង់​រោង​ចក្រ​នៅ​អាមេរិក​

បានផុស

នៅ

ក្រុ​មហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម​ VinFast កំពុង​ពិចារណា​​ពន្យារ​ពេល​​លើ​គម្រោង​​​សាង​សង់​​រោងចក្រ​តម្លៃ​ ៤​ប៊ីលាន​ដុល្លារ​នៅ​រដ្ឋ​ខារ៉ូលីណាខាង​ជើង សារ​ជា​ថ្មី​ម្ដង​ទៀត​​ ដោយ​សារ​តែក្រុម​ហ៊ុនមួយ​នេះ​​ត្រដាប​ត្រដួស​នឹង​ស៊ក​ខ្លួន​ចូល​​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ផ្ដាច់​មុខ​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​ពី​បញ្ហា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ VinFast ​បាន​ប្រកាស​នៅ​ឆ្នាំ​ ២០២២​ ថា​ ខ្លួន​នឹង​សាង​សង់​រោងចក្រ​ផលិត​រថយន្តអគ្គិសនី​​ (EV) ​និង​​​អាគុយ​នៅ​សហរដ្ឋ​អាមេរិក​ ​ក្នុង​សមត្ថភាព​ផលិត​រថយន្ត​ប្រចាំ​ឆ្នាំ​ ១៥០ ០០០ គ្រឿង​ ដោយ​​ស្វែង​រក​ការ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​បៃដិន​ ​ដែល​បញ្ចេញ​ឧបត្ថម្ភធន​សម្រាប់​រថយន្ត​ EV ​​ផលិត​នៅ​អាមេរិក​។​

ដើម​ឡើយ​ ​​ក្រុម​ហ៊ុន​បាន​គ្រោង​បញ្ចប់​ការ​សាង​សង់​រោង​ចក្រ​នៅ​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ ​ប៉ុន្តែ​ក្រោយ​មក​បាន​ពន្យារ​ពេល​ទៅ​ ​ឆ្នាំ​ ២០២៥ វិញ​ ហើយ​ឥឡូវ​នេះ​ ក្រុម​ហ៊ុន​កំពុង​ពិចារណា​លើ​ការ​ពន្យារ​ពេល​កាន់​តែ​យូរ​ថែម​ទៀត​។ នេះ​បើ​តាម​សម្ដី​ប្រភព​ ដែល​សុំ​និយាយ​ជា​អនាមិក​។ ​

ក្រុម​ហ៊ុន​ VinFast ​ដែល​​លក់​រថយន្ត​តិច​ជាង​ ១ ០០០ ​គ្រឿង​នៅ​អាមេរិក​ខាង​ជើង​កាល​ពី​ឆ្នាំ​មុន​ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ទៅ​កាន់​​រ៉យទ័រ​ ​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​ពិនិត្យ​ និង​វាយ​តម្លៃ​យ៉ាង​ម៉ត់​ចត់​លើ​គ្រប់​ទិដ្ឋភាព​ នៃ​ដំណើរការ​សាង​សង់​សម្រាប់​រោងចក្រ​នៅ​រដ្ឋ​ខារ៉ូលីណាខាង​ជើង​។

បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​អាមេរិក​ ទីតាំង​រោង​ចក្រ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ Chatham ​​មាន​តែ​ការ​ឈូស​ឆាយដីក្លាយ​ជា​វាយ​ធំ​មួយ​​​ប៉ុណ្ណោះ​ ដោយ​គេ​មិន​ទាន់​ឃើញ​មាន​ការ​បុក​គ្រឹះ​ ឬ​សំណង់​ឈរ​ណា​មួយ​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ទេ​។  ​​

គួរ​រំឭក​ថា​ ​ពេល​​ក្រុម​ហ៊ុន​ VinFast បាន​ប្រកាស​​ផែនការ​សាងសង់​រោង​ចក្រ​​របស់​ខ្លួន​​ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០២២​  ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃដិន​ បាន​ថ្លែង​ថា​ រោងចក្រ​​នេះ​នឹង​បង្កើត​ការងារ​បាន​ជាង​ ៧ ០០០ ការងារ​។ ប៉ុន្តែ​ពេល​នេះ​ ​​វត្តមាន​រោងចក្រ​ VinFast ​នៅ​លើ​ទឹក​ដី​អាមេរិក​ កាន់​តែ​មាន​ភាព​ស្រពិច​ស្រពិល​។ ក្រៅ​តែ​ពី​ការ​លក់​ខ្សោយ​ ក្រុមហ៊ុន​នេះ​បាន​រង​នូវ​បណ្ដឹង​ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​ដោយ​សារ​មិន​បង់​ថ្លៃ​តូបដាក់​បង្ហាញ​​រថយន្ត​ ​​ ក៏​ដូច​ជា​ការ​ស៊ើប​អង្កេត២​ផ្សេង​ៗ​គ្នា ដែល​មាន​មួយ​ករណី​​​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់ចរាចរណ៍ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​កាល​ពី​ខែ​មេសា​ ដែល​សម្លាប់​មនុស្ស​៤​នាក់​។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ក្រុម​ហ៊ុន​​វៀតណាម​ដដែល​បាន​លក់​រថយន្ត​តិច​ជាង​ ៣៥ ០០០ គ្រឿង​​ទូទាំង​ពិភព​លោក​ រួម​បញ្ជូល​ទាំង​ទីផ្សារក្នុង​ស្រុក​​ កាល​ពី​ឆ្នាំ​មុន​ តិច​ជាង​គោលដៅ​ ៥០ ០០០ គ្រឿង​ ​​ទោះបីជាមានរោងចក្រ​ដែល​នៅ​ភាគ​ខាង​ជើង​​ប្រទេស​វៀតណាម​ ​មាន​សមត្ថភាព​ផលិត​រថយន្ត​​ប្រចាំ​ឆ្នាំ​ ៣០០ ០០០ គ្រឿង​ក៏​ដោយ​។​

​កាល​ពី​ឆ្នាំ​មុន​ ក្រុម​ហ៊ុន​ VinFast បាន​​ខាត​បង់ប្រាក់​ជាង​ ២,៤ ប៊ីលាន​ដុល្លារ​ ទោះ​បី​ជា​ប្រាក់​ចំណូល​ (១,១៩ ប៊ីលាន​ដុល្លារ​)​ កើន​ឡើង​ជាង​ ៩០ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២២ ក៏​ដោយ​។  ​

​ទោះ​បី​​តម្រូវការ​សកល​​ចុះ​ខ្សោយ​​សម្រាប់​​រថយន្ត​​ EV ​និង​មាន​សង្គ្រាម​​តម្លៃ​​​ក៏​ដោ​យ​ ក្រុម​ហ៊ុន​ VinFast បាន​និយាយ​ថា​ ខ្លួន​មិន​មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​គោលដៅ​​លក់​រថយន្ត​ឱ្យ​បាន​​ចំនួន​ ១០០ ០០០ គ្រឿង​ នៅ​ឆ្នាំ​នេះ​ទេ​ ដែល​ចំនួន​នេះ​កើន​ឡើង​ទ្វេដង​ពី​គោលដៅ​នៅ​ឆ្នាំ​ ២០២៣​។ ​យ៉ាង​ណា​មិញ​ ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ​ ក្រុ​មហ៊ុន​ VinFast លក់​រថយន្ត​បាន​តិច​ជាង​ ១០ ០០០ គ្រឿង​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៤២ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម