ព័ត៌មានជាតិ
សារព័ត៌មានកម្ពុជាថ្មី និងនិយ័តករមូលបត្រកម្ពុជានឹងបង្កើតកម្មវិធីកិច្ចពិភាក្សាអំពីវិស័យមូលបត្រ
សារព័ត៌មានឌីជីថលកម្ពុជាថ្មី ដែលជាសារព័ត៌មានឈានមុខគេមួយនៅលើមាតិកាឌីជីថលនឹងចុះហត្ថលេខាជាផ្លូវការ ជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងការបង្កើតកម្មវិធីជជែកពិភាក្សាលើវិស័យមូលបត្រដើម្បីចូលរួមចំណែកក្នុងការផ្តល់នូវចំណេះដឹងអំពីវិស័យនេះដល់សាធារណជនជាពិសេសគឺដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោក មៃ សុខលីម និពន្ធនាយក នៃសារព័ត៌មានកម្ពុជាថ្មីបានលើកឡើងថាការចុះអនុស្សរណៈ(MoU) ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដានេះ ដែលមានរយៈពេល២ឆ្នាំនឹងធ្វើការផ្សព្វផ្សាយដើម្បី លើកកម្អស់ការផ្តល់ចំណេះដឹងអំពីវិស័យមូលបត្រកម្ពុជាដល់សាធារណជន តាមរយៈការផ្តល់បទសម្ភាសពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់និយ័តករមូលបត្រកម្ពុជារៀងរាល់១ខែម្តង។

លោកបានមានប្រសាសន៍ថា៖«តាមរយៈការកត់សកម្គាល់របស់ខ្ញុំ ផ្សារមូលបត្រកម្ពុជាគឺជាប្រភពហិរញ្ញប្បទានថ្មីមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាដែលគិតថាខ្លួនមានមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការកៀរគរនូវទុនពីសាធារណជនបន្ថែមទៀតតាមរយៈការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន តួយ៉ាងក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩ ផ្សារមូលបត្រកម្ពុជាបានទទួលបាននូវក្រុមហ៊ុនជាច្រើនធ្វើការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធ និងសញ្ញាបណ្ណ»។
យោងតាមរបាយការណ៍ឯកឧត្តមស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ចាប់ពីឆ្នាំ ២០១១ គិតដល់ពេលបច្ចុប្បន្ន ទីផ្សារនេះមានក្រុមហ៊ុនចំនួន ២២ បានបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់ប្រមាណ ៤០០ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២២ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១១ ផ្សេងទៀតបោះផ្សាយលក់មូលបត្របំណុល។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថាមកដល់ពេលបច្ចុប្បន្ន និយតករមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាវិស័យមូលបត្រប្រហែល ១៣០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុនចែកចាយលក់មូលបត្រ ក្រុមហ៊ុនសមភាគីកណ្តាល ឈ្មួញជួញដូរទីផ្សារនិស្សន្ទ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញឬទូទាត់សង ក្រុមហ៊ុនអភិបាលមូលនិធិ រួមទាំងក្រុមហ៊ុនផ្តល់សេវាផ្សេងទៀតដែលបម្រើវិស័យមូលបត្រកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


