ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មវៀតណាមកើនជិត ៤៤០ ប៊ីលានលាន ៧ ខែដើមឆ្នាំ បង្កើនអតិរេកពាណិជ្ជកម្មដល់ ១៤ ប៊ីលានដុល្លារ
ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមបានកើនឡើងដល់ ៤៣៩,៨៨ ប៊ីលានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ ជាមួយនឹងអតិរេកពាណិជ្ជកម្មប្រមាណ ១៤,០៨ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

គិតតែក្នុងខែកក្កដា ពាណិជ្ជកម្មវៀតណាម មានទំហំ ៦៩,៧២ ប៊ីលានដុល្លារ ដោយកើនឡើង ៨,៧ ភាគរយ ធៀបនឹងខែមិថុនា និង ២១,៨ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចន្លោះពីខែមករា ដល់ខែកក្កដា ការនាំចេញសរុបរបស់វៀតណាម មានចំនួនសរុប ២២៦,៩៨ ប៊ីលានដុល្លារ ដោយកើនឡើង ១៥,៧ ភាគរយ។ ក្នុងនោះ វិស័យក្នុងស្រុករួមចំណែក ២៧,៨ ភាគរយ និងវិស័យវិនិយោគពីបរទេសរួមចំណែកប្រមាណ ៧២,២ ភាគរយ។
ការនាំចូលសរុប មានប្រមាណ ២១២,៩ ប៊ីលានដុល្លារក្នុងរយៈពេល ៧ ខែដូចគ្នា ដោយកើនឡើង ១៨,៥ ភាគរយ។
ទិន្នន័យដដែលបង្ហាញថា អាមេរិកបន្តជាប្រទេសនាំចូលទំនិញពីវៀតណាមដ៏ធំបំផុត (ទំហំ ៦៦,១ ប៊ីលានដុល្លារ) ខណៈវៀតណាមនាំចូលពីចិនច្រើនបំផុត (៧៩,២ ប៊ីលានដុល្លារ)។

គួរគូសបញ្ជាក់ថា វៀតណាមជាប្រទេសនាំចេញដ៏ធំមួយរបស់ពិភពលោកលើមុខទំនិញជាច្រើនដូចជាអង្ករ ម្រេច និងសម្លៀកបំពាក់ យ៉ាងណាមិញ មន្រ្តីវៀតណាមទទូចថា វាមានសារៈសំខាន់ណាស់សម្រាប់វៀតណាមក្នុងការបន្តកែលម្អគុណភាពផលិតផល ដើម្បីបំពេញតម្រូវការទីផ្សារនាំចូល។
លើសពីនេះ ក្រុមហ៊ុនវៀតណាមក៏ចាំបាច់ត្រូវធ្វើពិពិធកម្មទៅក្នុងទីផ្សារផ្សេងទៀត និងពង្រីកទៅកាន់ទីផ្សារដូចជា មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកខាងត្បូង ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើទីផ្សារតែមួយ ឬច្រើន។
អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Trần Thanh Hải បានថ្លែងថា ការនាំចេញ និងនាំចូលរបស់វៀតណាម ស្ថិតនៅក្នុងភាពរឹងមាំ ដែលកន្លងមក អ្នកវិភាគទាញភ្ជាប់ទៅនឹងកំណើនតម្រូវការសកល ក៏ដូចជាអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលវៀតណាមមានជាមួយប្រទេសដទៃ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


