ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុប បង្កើនការប្រុងប្រយ័ត្នលើគុណភាពផលិតផលកសិកម្មនាំចូលពីវៀតណាម
អនុប្រធានអាជ្ញាធរជូនដំណឹងអំពីអនាម័យ និងភូតគាមវៀតណាម លោក Ngô Xuân Nam បានឱ្យដឹងថា សហភាពអឺរ៉ុប (EU) បានបង្កើនការប្រុងប្រយ័ត្ន ដោយដាក់ផលិតផលកសិកម្មជាច្រើនរបស់វៀតណាមឱ្យស្ថិតក្រោមការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹងរបស់ប្លុកចាប់តាំងពីដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ស្ថិតិរបស់អាជ្ញាធរ បានបង្ហាញថា វៀតណាមបានទទួលការព្រមានចំនួន ៥៧ ករណី ពីសហភាពអឺរ៉ុបក្នុងឆមាសទី១នៃឆ្នាំនេះ ដែលស្មើនឹងកំណើនជាង ៨០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Nam បាននិយាយពីបញ្ហានេះក្នុងសន្និសីទស្តីពីការពង្រឹងការប្តេជ្ញាចិត្តទាក់ទងនឹង SPS ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Việt Nam (EVFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីថ្ងៃសុក្រ ដោយបានកត់សម្គាល់ផងដែរថា កំណើននៃការព្រមានពីសហភាពអឺរ៉ុប បង្កឱ្យមានការត្រួតពិនិត្យកាន់តែខ្ពស់នៅគយលើផលិតផលកសិកម្មវៀតណាម។
បើតាមមន្រ្តីដដែល បច្ចុប្បន្នផ្លែស្រកានាគ ម្ទេស និងពោតបារាំង កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ប្លុក។ លោកបន្តយ៉ាងដូច្នេះថា៖ «និន្នាការនៃការកើនឡើងអធិការកិច្ចអាចនឹងបន្ត ប្រសិនបើយើងមិនអនុវត្តដំណោះស្រាយសមស្របទេនោះ»។

គួរគូសបញ្ជាក់ថា កន្លងមកមានការព្រួយបារម្ភពីផលិតផលកសិកម្មរបស់វៀតណាម ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬសារធាតុគីមីផ្សេងៗ ដែលប្រជាកសិករប្រើដើម្បីថែទាំដំណាំរបស់ខ្លួន។ ការណ៍បង្កឱ្យមានការព្រមានពីអាជ្ញាធរក្នុងស្រុក ឱ្យក្រុមហ៊ុនអ្នកនាំចេញត្រួតពិនិត្យគុណភាពផលិតផលរបស់ខ្លួន ជៀសវាសការស៊ើបអង្កេត ឬការគ្រប់គ្រងកាន់តែតឹងរ៉ឹងពីបណ្ដាប្រទេសនាំចូល។
លោក Nam បានបន្ថែមថា ប្រទេស និងដែនដីជុំវិញពិភពលោក បានបង្កើនការគ្រប់គ្រងរបស់ពួកគេលើអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ជាមួយគ្នានោះ អ្នកប្រើប្រាស់ក៏កំពុងបង្កើនតម្រូវការសម្រាប់ផលិតផលដែលមានសុវត្ថិភាព និងអាចតាមដានប្រភពដើមបាន ផលិតផលដែលប្រភពផ្គត់ផ្គង់មានការទទួលខុសត្រូវលើលក្ខខណ្ឌទាំងសង្គម និងបរិស្ថាន ផលិតផលសរីរាង្គ ផលិតផលដែលកាត់បន្ថយការបំភាយឧស្ម័ន ផលិតផលផ្អែកលើតម្លៃ និងផលិតផលបៃតង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


