សេដ្ឋកិច្ច
ពីក្មេងកង្វាលគោ ក្លាយជាម្ចាស់កសិដ្ឋានបណ្ដុះកូនឈើប្រណិត
ស្ថិតក្នុងវ័យ ៣៣ឆ្នាំ លោក យូ រ៉ន ដែលមានស្រុកកំណើតស្ថិតនៅ ស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ បានប្រែក្លាយខ្លួនពីជីវិតជាក្មេងកង្វាលគោ និងការងារស្រែចំការ មកជាម្ចាស់កសិដ្ឋានបណ្ដុះកូនឈើប្រណិតមួយដ៏ជោគជ័យម្នាក់នៅរាជធានីភ្នំពេញ។

លោក យូ រ៉ន បានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយ លោកគ្រាន់តែជាកូនកសិករនៅខេត្តពោធិ៍សាត់ ដែលមានតួនាទី ច្រូតស្មៅគោ និងមើលថែទាំគោ និងជួយធ្វើការងារស្រែចំការ របស់ឪពុកម្ដាយនៅស្រុកកំណើត តែប៉ុណ្ណោះ។

លោក បន្តថា ក្រោយមកនៅពេលដែលលោកបានចាកចេញពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញ យូរ៉ន បានសម្រេចចិត្តរៀនភាសាកូរ៉េ ដើម្បីបានទៅធ្វើការជាពលករស្របច្បាប់។ លោក យូ រ៉ន បន្ថែមទៀតថា បន្ទាប់ពីត្រឡប់មកពីប្រទេសកូរ៉េវិញ លោកពុំទាន់មានជំនាញ ឬមុខរបរអ្វីច្បាស់លាស់នោះទេ ទើបលោកសម្រេចចិត្តចិញ្ចឹមគោ នៅស្រុកកំណើតបន្តទៀតទៅ។

ចូលមកដល់ឆ្នាំ ២០១៦ យូ រ៉ន បាននឹកឃើញគំនិតមួយ ដោយបានគាស់កូនឈើពីដីចម្ការរបស់ខ្លួន នៅខេត្តពោធិ៍សាត់ ដើម្បសាកល្បងដាក់លក់នៅលើទីផ្សារ ក្នុងរាជធានីភ្នំពេញ តែអ្វីដែលមិននឹកស្មាន យូ រ៉ន បានទទួលការគាំទ្រពីសំណាក់អតិថិជន យ៉ាងច្រើន ទាំងពលរដ្ឋសាមញ្ញ និងមន្រ្តីរាជកាល ដែលមានគំនិតចង់ទិញកូនឈើ មានដូចជា៖ កូនធ្នង់ ក្រញូង ចន្ទគិរី និងកូនឈើជាង ៥មុខទៀត ដើម្បីយកទៅដាំនៅដីចម្ការ និងលម្អគេហដ្ឋាន របស់ពួកគាត់។

យូរ៉ន បានប្រាប់ឱ្យដឹងទៀតថា ជាគោលដៅសម្រាប់ថ្ងៃអនាគត លោកគ្រោងនឹងបណ្ដុះ និងប្រមូលទិញកូនឈើប្រណិត ទាំងនេះ ពីម្ចាស់ចម្ការនៅឯស្រុកកំណើតរបស់លោក ធ្វើយ៉ាងណាឱ្យបានចំនួន ១៦លានដើម សម្រាប់ចែកចាយ និងលក់បន្តទៅកាន់អតិថិជន ដែលមានបំណងចង់ដាំកូនឈើប្រណិត ជួយដល់បរិស្ថាន និងលម្អតាមផ្ទះ សាលារៀន និងមន្ទីរពេទ្យ ជាដើម។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានរបស់ យូរ៉ន បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងមន្រ្ដីរាជកាល យ៉ាងច្រើនកុះករ ជាក់ស្ដែងកាលពីឆ្នាំ ២០២៣ កន្លងទៅ យូរ៉ន អាចលក់បានកូនឈើប្រណិតទាំងនេះទៅកាន់ទីផ្សារបានជាង ១លានដើម រួចមកហើយ។

កសិដ្ឋានបណ្ដុះកូនឈើប្រណិតនេះ បានបើកដំណើរការតាំងពីឆ្នាំ២០១៦ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ផ្លូវមហាវិថី ឌីប៉ុក ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែព្នៅ (ក្បែរវត្ត កប់ស្រូវ) រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


