សេដ្ឋកិច្ច
អត្រាអតិថិជនសងយឺតតាមគ្រឹះស្ថានហិរញ្ញវត្ថុកើនឡើងខ្ពស់
យោងតាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) បានបង្ហាញថា គិតត្រឹមរយៈពេល ៣ ខែត្រីមាសទី២ ឆ្នាំ២០២៤ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ កើនឡើងរហូតដល់ជាង ៨%។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) បានលើកឡើងថា៖«ការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច នៅតែមានភាពវិជ្ជមានជាមួយនឹងចំនួនសមតុល្យ ០,១% នៅក្នុងត្រីមាសទី២នេះ»។
លោកបានបន្ថែមថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាត គណនីប្រាក់កម្ចី និងការសងយឺតលើសពី ៣០ ថ្ងៃ មានការកើនឡើង ៨,៣% ក្នុងត្រីមាសទី ២ នេះ ធៀបនឹងត្រីមាសមុនមានចំនួន ៧,៨%។

លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លើកឡើងថា គុណភាពឥណទានបានថយចុះ ដោយសារភាពទន់ខ្សោយនៃការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចមួយចំនួន គួបផ្សំនឹងការផ្តល់ឥណទានប្រកបដោយភាពប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារ។
ទោះយ៉ាងណាលោកអះអាងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែរក្សាបាននូវកំណើនល្អដល់ការគាំទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក កាំង តុងងី បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះថា ឥណទានដែលអតិថិជនសងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យឺតលើសពី ៣០ ថ្ងៃ បានកើនឡើងរហូតដល់ ៩% ដែលកម្ពុជាមិនធ្លាប់មានពីមុនមក ប៉ុន្តែបើធៀបនឹងតំបន់ និងពិភពលោក កម្ពុជាស្ថិតនៅក្នុងកម្រិតទាបជាងគេ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


