ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាអង្ករនាំចេញរបស់វៀតណាម មានតម្លៃខ្ពស់ជាងគូប្រជែង?
សមាគមស្បៀងអាហារវៀតណាម (VFA) បានឲ្យដឹងថា តម្លៃអង្ករនាំចេញរបស់វៀតណាមកំពុងឡើងថ្លៃ ដែលផ្ទុយខុសពីគូប្រជែងធំៗដទៃរួមមានថៃ និងប៉ាគីស្ថាន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

អង្ករបាក់វៀតណាម (៥ ភាគរយបាក់) លក់នៅតម្លៃ ៥៧៥ ដុល្លារ/តោន ដោយខ្ពស់ជាងប្រភេទអង្ករដូចគ្នាពីថៃចំនួន ១៤ ដុល្លារ និងពីប៉ាគីស្ថានចំនួន ៣៤ ដុល្លារ។ អង្ករបាក់វៀតណាម (២៥ ភាគរយបាក់) លក់នៅតម្លៃ ៥៣៩ ដុល្លារ/តោន ដោយលើសថៃ ២៧ ដុល្លារ និងប៉ាគីស្ថាន ២២ ដុល្លារ។
VFA បានគូសបញ្ជាក់ថា ធៀបនឹងប្រទេសគូប្រជែងធំៗផ្សេងទៀត វៀតណាមមានតម្លៃអង្ករនាំចេញខ្ពស់ជាងគេ ដែលនេះបង្ហាញពីសន្ទុះដ៏គួរកត់សម្គាល់ ព្រោះ១ខែមុន តម្លៃអង្ករវៀតណាមត្រូវបានលក់ថោកជាងអង្ករថៃ មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
អ្នកនាំចេញអង្ករវៀតណាមបានគូសបញ្ជាក់ថា វៀតណាមអាចនាំចេញអង្កររបស់ខ្លួនខ្ពស់នាពេលនេះ គឺដោយសារតែប្រទេសអតិថិជនធំៗដូចជាឥណ្ឌូណេស៊ី និងហ្វីលីពីន បានបង្កើនការនាំចូលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ។ ហ្វីលីពីនបានបង្កើនគោលដៅនាំចូលអង្ករប្រចាំឆ្នាំពី ៤,២លាន ទៅ ៤,៥-៤,៧លានតោន។ ឥណ្ឌូណេស៊ីឯណោះវិញ បានបង្កើនគោលដៅរបស់ខ្លួនពី ៣,៦ លានតោន ដល់ ៤,៣ លានតោន ដោយសារតែការថយចុះផលិតកម្មស្រូវរបស់ប្រទេសរហូតដល់ ៩,៥ ភាគរយ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញវៀតណាម បានលើកឡើងថា តម្រូវការអង្ករនៅលើទីផ្សារនៅតែខ្ពស់ថេរ ហើយការប្រែប្រួលតម្លៃភាគច្រើន ត្រូវបានជំរុញដោយកត្តារដូវកាល។ បច្ចុប្បន្ននេះ ការផ្គត់ផ្គង់មានកម្រិត ហើយប្រទេសនានាកំពុងពន្លឿនការនាំចូល ដើម្បីត្រៀមសម្រាប់រដូវរាំងស្ងួតនាឆ្នាំក្រោយ ដែលជំរុញឱ្យតម្លៃអង្ករវៀតណាមកាន់តែខ្ពស់។ អ្នកជំនាញបន្តថា តម្លៃអង្ករនាំចេញវៀតណាម នឹងបន្តខ្ពស់ថេរ និងកើនឡើងរហូតដល់ចុងឆ្នាំនេះ ប្រសិនបើឥណ្ឌានៅតែរឹងត្បឹតការនាំចេញអង្កររបស់ខ្លួន។
ជាមួយគ្នានេះ VFA បានឱ្យដឹងថា តម្រូវការពីប្រទេសនាំចូលអង្ករជាទម្លាប់របស់វៀតណាម រួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី ហ្គាណា ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសដទៃទៀត នឹងបន្តមានកម្រិតខ្ពស់ ខណៈក្រុមហ៊ុននាំចេញអង្ករវៀតណាម កំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារថ្មីផ្សេងៗ រួមមានមជ្ឈិមបូព៌ា អាហ្វ្រិក អាមេរិកខាងត្បូង ជប៉ុន និងកូរ៉េខាងត្បូង។
បើតាមស្ថិតិពីសមាគមដដែល ក្នុងរយៈពេល៧ដើមឆ្នាំ វៀតណាមបាននាំចេញអង្ករជាង ៥,១ លានតោន កើនឡើង ២៥ ភាគរយ ជាមួយនឹងចំណូល ៣,២ ប៊ីលានដុល្លារ កើនឡើង ៥,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងកំណើននៃការនាំចូលរបស់ប្រទេសអតិថិជន VFA ព្យាករថា ការនាំចេញអង្កររបស់វៀតណាមអាចឈានដល់ប្រហែល៨លានតោននៅឆ្នាំនេះ និងទទួលបានប្រាក់ចំណូលជាង ៥ ប៊ីលានដុល្លារ ដែលជាកំណត់ត្រាថ្មីសម្រាប់វិស័យនាំចេញមួយនេះ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?