សេដ្ឋកិច្ច
តម្លៃហាងឆេងមាសបានហក់ឡើងបំបែកកំណត់ត្រាថ្មីទៀត ៣ ១៣២ ដុល្លារ នៅចំពេលអាមេរិកទម្លាក់អត្រាការប្រាក់ ០,៥%
តម្លៃមាសបានហក់ឡើងបំបែកកំណត់ត្រាជាថ្មីបន្ថែមទៀតដល់ ២៦០០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើរនឹង ៣ ១៣២ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា នៅចំពេលដែលធនាគារកណ្ដាលអាមេរិកកាត់បន្ថយអត្រាការប្រាក់០,៥ ភាគរយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា បន្ទាប់ពីការហក់ឡើងដល់តម្លៃខ្ពស់បំផុត មាសបានធ្លាក់ចុះបន្តិចវិញមកតម្លៃ ២៥៥៦ ដុល្លារក្នុងមួយអោន ឬស្មើរនឹង ៣០៨១ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
លោក ឡុង សំណាង បញ្ជាក់ថា៖ «តម្លៃហាងឆេងមាសមានការប្រែប្រួលខ្លាំង ភាគរយកើនឡើងខ្ពស់ ដូចជាការកាត់បន្ថយអត្រាការប្រាក់នៅយប់មិញ ក៏ដូចជាគម្រោងការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត»។

បើតាមលោក ឡុង សំណាង តាមផែនការធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតអាចនៅត្រឹមចន្លោះជាង ៤ ភាគរយ នៅក្នុងឆ្នាំ ២០២៤ ខណៈភូមិសាស្ត្រនយោបាយនៅមជ្ឈិមប្រទេសមិនទាន់ល្អប្រសើរ ធ្វើឱ្យសេដ្ឋកិច្ចលំបាកដែលជាកត្តាធ្វើឱ្យតម្លៃមាសកើនឡើងដដែល។
សម្រាប់ហាងឆេងមាសក្នុងស្រុកនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ម្ចាស់ហាងលក់មាសផ្សារជម្ពូវន្ត លក់ចេញក្នុងតម្លៃ ៣០៧ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


