ព័ត៌មានអន្ដរជាតិ
វៀតណាមកើបចំណូលជាង ៧ ប៊ីលានដុល្លារ ពីការនាំចេញជលផល ៩ ខែដើមឆ្នាំ
សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានរាយការណ៍ថា ការនាំចេញជលផលរបស់វៀតណាម បានសម្រេចបានប្រមាណ ៨៦៦ លានដុល្លារ ក្នុងខែកញ្ញា ដែលធ្វើឱ្យការនាំចេញលើវិស័យនេះសរុបកើនដល់ប្រមាណ ៧,១៦ ប៊ីលានដុល្លារ ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២៤។

តាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីចុងសប្ដាហ៍ ចំនួនជាង ៧ ប៊ីលានដុល្លារនេះ បង្ហាញពីកំណើនប្រមាណ ៨,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
VASEP បានលើកឡើងថា ក្រោយមានការរំខានជាច្រើនឆ្នាំដោយសារវិបត្តិកូវីដ១៩ ជម្លោះភូមិសាស្រ្តនយោបាយ និងអតិផរណា ទីផ្សារសម្រាប់ជលផលវៀតណាមកំពុងស្ថិតនៅក្នុងស្ថិរភាពនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យការនាំចេញរបស់វៀតណាមទទួលបានសន្ទុះឡើងវិញ ជាពិសេសក្នុងឆមាសទី២នៃឆ្នាំនេះ។

គិតតែក្នុងត្រីមាសទី ៣ ការនាំចេញជលផលរបស់វៀតណាម បានកើនឡើងដល់ប្រមាណ ២,៧៦ ប៊ីលានដុល្លារ ស្មើនឹងកំណើន ១៣ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ផលិតផលជលផលនាំចេញសំខាន់ៗដែលមើលពីកំណើនគួរឱ្យកត់សម្គាល់ រួមមាន ត្រីប្រា បង្គា ក្តាម និងប្រភេទសិប្បិសត្វ។
បើតាម VASEP តម្លៃនាំចេញសរុបនៃផលិតផលជលផលសម្រាប់ឆ្នាំ ២០២៤ រំពឹងថានឹងកើនដល់ ៩,៥ ប៊ីលានដុល្លារ ដោយកើនឡើងប្រមាណ ៧ ភាគរយ ធៀបនឹងឆ្នាំមុន៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


