ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថាមពលថៃ ទិញប្រេងឆាប្រើរួច យកទៅធ្វើឥន្ធនៈស្អាតសម្រាប់យន្តហោះ
ក្រុមហ៊ុនពហុវិស័យថាមពល Bangchak Corporation របស់ប្រទេសថៃ មានបំណងប្រមូលប្រេងឆាចម្អិនអាហារ ដែលគេប្រើប្រាស់រួច ដើម្បីយកទៅធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតជីវឥន្ធនៈសម្រាប់យន្តហោះ ឬឥន្ធនៈយន្តហោះប្រកបដោយនិរន្តរភាព (SAF) នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអង្គារ។

ក្រុមហ៊ុន BSGF ដែលទទួលបន្ទុកលើផលិតកម្ម និងចែកចាយ SAF និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Bangchak បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន New Biodiesel កាលពីពេលថ្មីៗនេះ ដើម្បីប្រមូលទិញប្រេងឆាដែលគេប្រើរួច នៅតាមបណ្ដាខេត្តនៅភាគខាងត្បូងនៃប្រទេសថៃ។ ក្រុមហ៊ុន New Biodiesel មានជំនាញក្នុងការផលិតប្រេងដូង និងការប្រមូលប្រេងឆាចម្អិនអាហារដែលគេប្រើរួច។
អនុប្រធានប្រតិបត្តិជាន់ខ្ពស់សម្រាប់អាជីវកម្មចម្រាញ់ប្រេង និងពាណិជ្ជកម្មប្រេងរបស់ក្រុមហ៊ុន Bangchak លោក Thamarat Paryoonsuk បានថ្លែងថា៖ «អនុស្សរណៈយោគយល់គ្នានេះ ស្របតាមគោលគំនិតសេដ្ឋកិច្ចរាងជារង្វង់»។ ជាធម្មតា ក្នុងសេដ្ឋកិច្ចរាងជារង្វង់ វត្ថុធាតុដើមដែលគេលែងត្រូវការ ដូចជាប្រេងឆាដែលគេប្រើរួច នឹងត្រូវបានប្រើប្រាស់ឡើងវិញ ដើម្បីបង្កើតជាផលិតផលតម្លៃបន្ថែម។

លោក Thamarat បានបន្តថា៖ «នេះក៏មានន័យផងដែរថា យើងអាចកាត់បន្ថយប្រេងឆាប្រើរួចដែលទុកដាក់មិនត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន»។ លោកបន្ថែមថា SAF គឺល្អសម្រាប់បរិស្ថាន ហើយជីវឥន្ធនៈប្រភេទនេះ អាចផលិតចេញពីប្រេងឆា និងកាកសំណល់កសិកម្ម ដែលអាចជំនួសឥន្ធនៈយន្តហោះបាន ដោយសារលក្ខណៈសម្បត្តិរបស់វាប្រហាក់ប្រហែលគ្នា ខណៈបញ្ចេញកាបូនតិចជាង។
គួររំឭកថា ក្រុមហ៊ុន Bangchak កន្លងមក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រេងឆាចម្អិនអាហារដែលគេប្រើរួច ពីក្រុមហ៊ុនចំនួន ១៧ ជាពិសេសក្រុមហ៊ុនក្នុងវិស័យអាជីវកម្មម្ហូបអាហារ និងភោជនីយដ្ឋាន។ ផលិតកម្ម SAF គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនថាមពលដដែល Bangchak ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៣០ ស្របតាមយុទ្ធនាការ «Fly Net Zero» របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


