សេដ្ឋកិច្ច
រដ្ឋាភិបាលនឹងចុះ MOU ជាមួយវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ដើម្បីចែកចាយផលិតផលស្វាយចន្ទីទៅក្នុងវិស័យនេះ
ក្រសួងពាណិជ្ជកម្មកំពុងធ្វើការប្រមូលធាតុចូលពីបណ្តាភាគីពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា ដើម្បីរៀបចំអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីជំរុញការប្រើប្រាស់ និងចែកចាយ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានឱ្យកាន់តែទូលំទូលាយ។
កាលពីព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២៤លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមសហព័ន្ធចុងភៅកម្ពុជា” ដើម្បីពិភាក្សា និងកែសម្រួលសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា សមាគមស្វាយចន្ទីកម្ពុជា មិនទាន់ទទួលបានសេចក្ដីព្រៀងនោះទេ ប៉ុន្តែសមាគមបានជួយរៀបចំឡូហ្គោ សម្រាប់ស្វាយចន្ទីដាក់លក់សមូហភាពតំណាងឱ្យជាតិ ហើយបានផ្ញើទៅក្រសួងពាណិជ្ជកម្មក្នុងការសម្រេច។
លោក អួន ស៊ីឡុត បញ្ជាក់ថា ប្រសិនបើមានការចុះ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយជំរុញការលក់ស្វាយចន្ទីក្នុងស្រុក ដែលលោកប្រាប់ថា កន្លងមកការលក់ក្នុងស្រុកមានទំំហំតិចតួច ដោយសារតែក្រុមហ៊ុនធំៗមួយចំនួន ផលិតហើយនាំចេញផ្ទាល់ទៅក្រៅប្រទេស។

លោកយល់ថា ប្រសិនបើគ្រាប់ស្វាយចន្ទីយើងផ្សព្វផ្សាយដល់សមាគមចុងភៅ នោះការស្រូបទាញផលិតផលក្នុងស្រុកបានកាន់តែលឿន និងកាន់តែច្រើន ខណៈសមាគមលើកទឹកចិត្តក្នុងការប្រើប្រាស់លទ្ធភាពឱ្យអស់ក្នុងស្រុក ដោយសារងាយស្រួលជាងការនាំចេញ។
លោក អួន ស៊ីឡុត បន្ថែមថា៖ «កន្លងមកក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែង ក្នុងការជួយឱ្យមានការលក់នៅតាមអាកាសយានដ្ឋាន ហើយនេះគឺលក់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន គឺរឹតតែល្អ ព្រោះយើងត្រូវតែប្រើឱ្យអស់លទ្ធភាពស្វាយចន្ទីក្នុងស្រុក ដែលមានតែក្រសួងទេដែលជួយរកទីផ្សារ ខ្ញុំជំរុញឱ្យអតិថិជនប្រើប្រាស់ផលិតផលក្នុងស្រុក»។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


