ព័ត៌មានជាតិ
កម្ពុជាស្នើដល់ ADB បន្តពង្រឹងកិច្ចសហការដើម្បីពន្លឿនវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់កម្ពុជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការធានានិរន្តរភាពប្រភពទឹក។

ការស្នើរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ក្នុងជំនួបជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់នៃការពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការត្រៀមដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កដោយការប្រែប្រួលអាកាសធាតុមកលើសេវាទាំងនេះ ពិសេសគឺទឹកស្អាត។ ក្រសួងប្តេជ្ញាចូលរួមចំណែកអនុវត្តវិធានការនានា ដែលនឹងលើកកម្ពស់សេវាគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។
លោក ហែម វណ្ណឌី ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកិច្ចសហការ និងគាំទ្រគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការធានានិរន្តរភាពប្រភពទឹក និងផ្តល់ជំនួយបច្ចេកទេសដល់ប្រតិបត្តិករផ្តល់សេវាទឹកស្អាត។
លោក Saito បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍ វិស័យទឹកស្អាត និងអនាម័យ។
លោកថា៖«ផ្អែកលើភាពប្រទាក់គ្នានៃវិស័យទាំងពីរ គណៈប្រតិភូបានសង្កត់ធ្ងន់លើយន្តការប្រមូលចំណូល និងថ្លៃសេវាប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ហិរញ្ញប្បទានដល់សេវាចាំបាច់ទាំងនេះ ពិសេសសេវាគ្រប់គ្រងទឹកកខ្វក់ សំដៅលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន»។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូដ៏ជិតស្និទ្ធមួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ បច្ចុប្បន្ន ធនាគារកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា “គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” តម្លៃ១១៩លានដុល្លារ និងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF) សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


