សេដ្ឋកិច្ច
បង្កងអូស្រ្ដាលី ហាក់មានតម្រូវការទីផ្សារការខ្ពស់ តែពិបាកត្រង់បច្ចេកទេសក្នុងដំណើរការចិញ្ចឹម
ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ ស្ថិតភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លោក យ៉ាន់ ពិសិដ្ឋ ការចិញ្ចឹមបង្កងអូស្ដ្រាលីនាពេលបច្ចុប្បន្ននេះ ហាក់មានតម្រូវការខ្ពស់ តែពិបាកត្រង់ថា ការចិញ្ចឹមមានលក្ខណៈស្មុគស្មាញបន្ដិចទៅលើផ្នែកបច្ចេកទេស ដែលនាំឱ្យពេលខ្លះអាចមានការខាតបង់ក៏មាន។

ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ លោក យ៉ាន់ ពិសិដ្ឋ បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមបង្កងអូស្ដ្រាលីនេះ លោកបានចាប់ផ្ដើមវាឡើងមកតាំងពីឆ្នាំ ២០២០មកម្ល៉េះ ពោលគឺចាប់ពីពេលដែលត្រឡប់មកពីធ្វើការជាពលករនៅឯប្រទេសកូរ៉េ។

លោក បន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងអូស្ត្រាលី នៅក្នុងកសិដ្ឋានរបស់លោក កំពុងមានតម្រូវការទីផ្សារខ្ពស់ តែគ្រាន់តែពិបាកត្រង់ថា លោកនៅខ្វះខាតបច្ចេកទេសចិញ្ចឹម និងពុំទាន់មានទីតាំងធំទូលាយជាងពេលបច្ចុប្បន្ននេះ។ ម្ចាស់កសិដ្ឋានរូបនេះ បន្ថែមទៀតថា ប្រភេទបង្កងអូស្ដ្រាលី វាងាយស្រួលឱ្យចំណី ដោយគ្រាន់តែមានស្បែកគោ ចេក និងពោត រួមផ្សំជាមួយចំណីខ្លះ គឺគ្រប់គ្រាន់ហើយ តែអ្វីដែលពិបាកនោះគឺ ការគ្រប់គ្រងទឹកឱ្យមានសីតុណ្ហភាពមួយដែលសមស្របជាមួយនឹងការរស់នៅរបស់វា តែប៉ុណ្ណោះ។

ពិសិដ្ឋ បញ្ជាក់ទៀតថា ប្រភេទបង្កងអូស្ដ្រាលីនេះ ប្រើរយៈពេលចន្លោះពី ៤ខែ ទៅ ៥ខែ ទើបអាចប្រមូលចាប់លក់បាន ដោយបង្កង១គីឡូក្រាម លោកអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ២០ដុល្លារ ទៅ២៥ដុល្លារ។ ដោយឡែក សម្រាប់ការបោះដុំទៅកាន់កសិដ្ឋានដូចគ្នា អាចលក់បានចន្លោះ ១គីឡូក្រាម បានក្នុងតម្លៃ ១៤ដុល្លារ ទៅ១៥ដុល្លារ ផងដែរ។

ជាមធ្យម កសិដ្ឋានរបស់ពិសិដ្ឋ អាចផ្គត់ផ្គង់ទីផ្សារបង្កងអូស្រ្ដាលី ដោយគិតក្នុងមួយថ្ងៃអាចលក់ចេញបានចន្លោះ ៥០គីឡូក្រាម និងអាចច្រើននេះជាងនេះ ទៅតាមតម្រូវការរបស់អតិថិជន ក្នុងនោះមានដូចជា៖ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាដើម៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


