ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តថៃ ធ្លាក់ចុះធ្ងន់ធ្ងរ ជំរុញដោយកម្ចីមិនដំណើរការក្នុងស្រុក និងជម្លោះអន្តរជាតិ
ក្លឹបឧស្សាហកម្មយានយន្តនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ផលិតកម្មរថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរដល់ ១៩,២៨ ភាគរយ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

អនុប្រធានក្លឹប លោក Surapong Paisitpattanapong បាននិយាយថា ចាប់ពីខែមករា ដល់ខែតុលា ថៃបានផលិតរថយន្តប្រមាណ ១,២៤ លានគ្រឿង ដោយជាង ៣៨០ ០០០ គ្រឿងសម្រាប់លក់ក្នុងស្រុក និងជាង ៨៦០ ០០០ គ្រឿងសម្រាប់ការនាំចេញ។
ការលក់ក្នុងស្រុកក៏ធ្លាក់ចុះដូចគ្នា ដោយគិតតែក្នុងខែតុលា ការលក់រថយន្តថៃបានធ្លាក់ចុះ ៣៦ ភាគរយ ធៀបនឹងខែកញ្ញា និងដល់ចំណុចទាបបំផុតរាប់តាំងពីសម័យបិទខ្ទប់នៃវិបត្តិកូវីដ។

លោក Surapong បានលើកឡើថា ការធ្លាក់ចុះនៃការលក់ និងការផលិតរថយន្ត បណ្ដាលមកពីការរឹតត្បឹតលើការផ្ដល់ប្រាក់កម្ចីទិញរថយន្តពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីទប់ទល់នឹងបញ្ហាកម្ចីមិនដំណើរការ (NPLs)។ ការនាំចេញរថយន្តរបស់ថៃ ក៏បានធ្លាក់ចុះផងដែរ ដោយសារតែឥទ្ធិពលនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និងរុស្ស៊ី-អ៊ុយក្រែន ដែលបានកាត់បន្ថយតម្រូវការរថយន្តនៅក្នុងប្រទេសមួយចំនួន ដែលជាទីផ្សាររបស់ថៃ។
ប្រធាន FTI លោក Kriengkrai Thiennukul មានថ្លែងថា ការថយចុះនៃផលិតកម្មរថយន្តទំនងជាប៉ះពាល់ដល់ប្រតិបត្តិករក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ដែលភាគច្រើនជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់។ លោកបានបន្តថា៖ «យើងអាចឃើញរោងចក្រគ្រឿងបន្លាស់កាត់បន្ថយថ្ងៃធ្វើការពី ៣ ថ្ងៃក្នុងមួយសប្តាហ៍ មកត្រឹមតែ ២ ថ្ងៃក្នុងមួយសប្តាហ៍»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


