Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសលើ​ទីផ្សារអន្តរជាតិ កើនជាង​១ភាគរយ​ កាល​ពី​ថ្ងៃចន្ទ​

បានផុស

នៅ

តម្លៃ​មាស​ជួញដូរ​លើ​ទីផ្សារ​អន្តរជាតិ​ បាន​កើន​ឡើង​ជាង​១ភាគរយ​ សម្រាប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយសារ​តែ​ធនាគារ​កណ្ដាល​ចិន​ចាប់​ផ្ដើម​ទិញ​ឡើង​វិញ​ ការដួលរលំនៃរដ្ឋាភិបាល​ស៊ីរី និង​ការ​រំពឹងដែល​ថា​ធនាគារកណ្ដាល​អាមេរិក​នឹង​​កាត់បន្ថយ​អត្រាការប្រាក់បន្ថែមទៀត​​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសដុំ​ បានកើនឡើង ១,១ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ​ ២ ៦៦២,៩៨ ដុល្លារ​/អោន ខណៈ​តម្លៃមាសនាពេល​អនាគតរបស់​អាមេរិក​ បាន​បញ្ចប់​ការ​ជួញដូរ​ខ្ពស់​ជាង​ ១ ភាគរយ នៅតម្លៃ​ ២ ៦៨៥,៥ ដុល្លារ​/អោន។ ​

កំណើន​តម្លៃនេះ​ កើតឡើង​ក្រោយ​ធនគារ​កណ្ដាល​របស់​ចិន​ ដែល​ជា​ប្រទេស​ទិញ​មាស​ច្រើន​បំផុត​មួយរបស់​ពិភព​លោក​​ ​ប្រកាស​ពី​ចាប់​ផ្ដើម​ទិញ​មាស​ឡើង​វិញ​ ក្រោយ​ផ្អាក​អស់រយៈពេល​៦ខែ​រួច​មក​។ អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​ប្រកាស​នេះ​ធ្វើ​ឱ្យ​ទីផ្សារមាស​សង្ឈឹម​ថា​ ធនាគារ​កណ្ដាល​នៃ​ប្រទេស​ផ្សេងៗ​ទៀត​នឹង​បោះ​ជំហាន​តាម​។

ជាមួយ​គ្នា​នោះ​ វា​ក៏​ពាក់​ព័ន្ធ​ផង​ដែរ​ទៅ​នឹង​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីរី​ ដែល​ធ្វើ​ឱ្យ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បន្ត​​ស្ថិតក្នុង​ភាព​ស្រពិច​ស្រពិល​នៃ​ការ​ឆ្ពោះ​ទៅរក​សន្តិភាព​ ដែល​វា​​នឹង​ជួយ​ជំរុញ​តម្រូវការ​មាស។

បន្ថែម​ពី​នេះ​ផងដែរ​ ​​ពាណិជ្ជករ​កំពុង​រំពឹង​ទុក​ថា​ ធនាគារ​កណ្ដាល​អាមេរិក​នឹង​កាត់​បន្ថយ​អត្រាការប្រាក់​ ២៥ ភាគរយ​ បន្ថែម​ទៀត​។ នេះបើយោងតាមរ៉យទ័រ​។ ​​

រាប់​តាំងពី​ដើម​ឆ្នាំ​មក​ តម្លៃមាស​បាន​កើន​ឡើង​ជិត​ ២៩ ភាគរយ​ ទោះ​បី​ជា​ធ្លាក់ចុះ​ប្រហែល​៥​ភាគរយ ក្រោយ​លោក ដូណាល់ ត្រាំ​ ជា​ប់​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ជាថ្មី​ក៏ដោយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម