Connect with us

សេដ្ឋកិច្ច

វៀតណាមផ្តល់ការគាំទ្ររហូតដល់ ៥០% នៃការវិនិយោគដំបូង​លើផ្នែក semiconductor និង AI

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបានចេញអនុក្រឹត្យដែលអនុញ្ញាតឱ្យមានការគាំទ្ររហូតដល់ ៥០ ភាគរយនៃការចំណាយលើការវិនិយោគដំបូងសម្រាប់អាជីវកម្មដែលចូលរួមក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសម្បនិម្មិត (AI); បន្ទះឈីប semiconductor និង គម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមចុះផ្សាយនៅព្រឹកថ្ងៃទី៦ ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រនេះត្រូវបានគូសបញ្ជាក់នៅក្នុងអនុក្រឹត្យលេខ ១៨២ ដែលទើបត្រូវបានអនុម័តដើម្បីបង្កើត គ្រប់គ្រង និងអនុវត្តមូលនិធិគាំទ្រការវិនិយោគ។

នៅក្រោមអនុក្រឹត្យនេះ អាជីវកម្មដែលមានសិទ្ធិទទួលបានការគាំទ្រត្រូវតែមិនមានបំណុលទាក់ទងនឹងពន្ធ ឬថវិកា។ គម្រោងវិនិយោគ R&D របស់ពួកគេត្រូវតែជះឥទ្ធិពលជាវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងរួមចំណែកដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងផលិតផលឈានមុខគេសម្រាប់វៀតណាម។

គម្រោងមជ្ឈមណ្ឌល R&D ក៏ត្រូវតែតម្រឹមជាមួយបញ្ជីឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ជាអាទិភាព ហើយទាមទារដើមទុនវិនិយោគអប្បបរមាចំនួន ៣ ទ្រីលានដុង (១១៧,៧៨លានដុល្លារអាមេរិក) ដោយមានយ៉ាងហោចណាស់ ១ ទ្រីលានដុងត្រូវបានបញ្ចេញក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីទទួលបានការសម្រេចចិត្តលើការវិនិយោគ។

ជំនួយទូទៅរួមមានការផ្តល់មូលនិធិសម្រាប់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្លាំងពលកម្ម ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការវិនិយោគទ្រព្យសម្បត្តិសកម្ម​ ការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ចំណែកករណីផ្សេងទៀតត្រូវបានសម្រេចដោយរដ្ឋាភិបាល។

មូលនិធិគាំទ្រការវិនិយោគ គឺជាមូលនិធិជាតិដែលគ្រប់គ្រងដោយក្រសួងផែនការ និងវិនិយោគ។ វាមានភារកិច្ចទទួល គ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋ និងធនធានផ្លូវច្បាប់ផ្សេងទៀត ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់អាជីវកម្ម។

មុនពេលក្រឹត្យនេះត្រូវបានដាក់ឱ្យប្រើប្រាស់ វៀតណាមបានខកខានទទទួលបានគម្រោងវិនិយោគជាច្រើនពីក្រុមហ៊ុនយក្សៗរបស់ពិភពលោក។

នៅក្នុងរបាយការណ៍ឆ្នាំ ២០២៤ ស្តីពីសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងផែនការ និងវិនិយោគបានបង្ហាញថា សាជីវកម្មធំៗជាច្រើនបានស្វែងរកឱកាសវិនិយោគក្នុងប្រទេសវៀតណាម ប៉ុន្តែបានផ្លាស់ប្តូរទៅកាន់ប្រទេសផ្សេងទៀតដោយសារតែខ្វះបទប្បញ្ញត្តិជាក់លាក់។

គម្រោងបច្ចេកវិទ្យាខ្ពស់ខ្នាតធំមួយចំនួនក៏បានជាប់គាំង រង់ចាំការឆ្លើយតបពីគោលនយោបាយ និងផ្អាកការវិនិយោគថ្មី ឬការពង្រីកបន្ថែម ក្នុងករណីមិនមានវិធានការគាំទ្រសមស្រប។ ជាឧទាហរណ៍ ក្រុមហ៊ុន LG បានផ្អាកជាបណ្ដោះអាសន្ននូវផែនការរបស់ខ្លួនក្នុងការវិនិយោគលើគម្រោងផលិតឧបករណ៍អេឡិចត្រូនិកថ្មីតម្លៃ ៥ ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម