Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ការកសាងជាតិ​ត្រូវពួន​ជ្រុំ​ជា​ដរាប ខណៈរាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវ​ការ​សំ​ណង់ធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ បានលើកឡើងនៅក្នុងពិធីប្រកាសលុបចោលអាជ្ញាបណ្ណរ៉ែថ្មកំបោរនៅខេត្តកំពត កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥។

លោក កែវ រតនៈ បន្តថា រោងចក្រស៊ីម៉ងត៍ដែលមានទំហំទុនវិនិយោគជាង ១ ពាន់លានដុល្លារ ក្នុងខេត្តកំពត អាចនឹងបិទទ្វារប្រសិនបើមិនមានការគាំទ្រពីរដ្ឋាភិបាល។

លោក កែវ រតនៈ បញ្ជាក់ថា៖«ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ហើយមិនជួយគាំទ្រតាម​រយៈ​គោល​នយោបាយផ្សេងៗ រោងចក្រនេះ នឹងរលាយទៅវិញ ហើយជាពិសេស​ក្នុងស្ថាន​ភាព​បច្ចុ​ប្បន្ននេះ ដែលសេដ្ឋកិច្ចមានការលំបាក ដោយសារវិស័យសំណង់ក៏រងការលំបាក ការលក់ផ្ទះ ធ្វើអាគារថមថយ ដោយសារសេដ្ឋកិច្ច​សកល មិនមែនតែយើងទេ ប្រទេសណាក៏ប៉ះពាល់ដែរ ដូច្នេះ វាដាក់សម្ពាធ​ទៅលើ​ការ​ទិញ​ស៊ីម៉ង់តិ៍​ ដោយសារការទិញស៊ីម៉ង់តិ៍តិចជាងមុន ដោយសារសំណង់​វាថយជាងមុន»។

លោក កែវ រតនៈបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនប្រឹងជួយទេ រោងចក្រទាំងអស់នេះ នឹងបិទទ្វារទៅវិញ ខណៈការបាត់បង់រោងចក្រ នឹងប៉ះពាល់ដល់ការបាត់បង់ការ​ងារដល់ប្អូនៗ ទី២ ប្រសិនបើយើងបាត់រោងចក្រស៊ីម៉ងត៍ យើងមិនប្រឹងជួយ​គ្នាក្នុង​ពេល​នេះ ដល់ពេលសេដ្ឋកិច្ច​ងើបប៉ុន្មានឆ្នាំក្រោយទៀត យើងទៅទិញស៊ីម៉ង់ត៍ពីគេមកវិញ ហើយ​កម្ពុជា​មិនឱ្យមាន​ស្ថានភាពហ្នឹងទេ នៅតែបន្តរក្សារោងចក្រស៊ីម៉ង់ត៍ដើម្បីការងារ និងក៏ជាគ្រឹះ​នៃការ​កសាងជាតិដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម