ព័ត៌មានជាតិ
ក្រុមហ៊ុនក្នុងស្រុកបានកៀរគរទុនប្រមាណ ៤៧៥ លានដុល្លារពីផ្សារហ៊ុនគិតត្រឹមចុងខែកម្ភៈ
អគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរបានថ្លែងថា ជាមួយវត្តមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយសរុបចំនួន២៤ បានប្រមូលទុនប្រមានជា ៤៧៥លានដុល្លារពីផ្សារមូលបត្រគិតត្រឹមថ្ងៃទី២៤ខែកុម្ភៈ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេ។

ថ្លែងក្នុងកម្មវិធីមួយនៅព្រឹកថ្ងៃទី ២៤ខែកុម្ភៈ លោក ហុង សុហួរថា គិតត្រឹមថ្ងៃនេះ (ថ្ងៃទី២៤ ខែកម្ភៈ) ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៣ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម និងបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៤៧៥ លានដុល្លារអាមេរិក។
លោកបានថ្លែងថា៖«ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពភូមិសាស្រ្តនយោបាយហាក់មានភាពស្រពិចស្រពិល តែផ្សារមូលបត្រយើងពោរពេញទៅដោយសុទិដ្ឋិនិយម ដោយយើងរំពឹងថា នឹងអាចទទួលស្វាគមន៍នូវក្រុមហ៊ុនចុះបញ្ជីថ្មីៗជាច្រើនទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលក្នុងឆ្នាំ២០២៥នេះ អាចមានច្រើនជាងឆ្នាំមុនៗទៅទៀត។ ទោះបីជាយើងធ្វើដំណើរក្នុងជំហានតូច តែយើងបានធ្វើដំណើរទៅមុខឥតឈប់ឈរ»។

បើយោងតាមលោក សុហួរ ទិន្នន័យទីផ្សារវិញ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមក្នុង ឆ្នាំ២០២៤ មានប្រមាណ១៣ម៉ឺនដុល្លារក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម មានប្រមាណ១០ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ។ រីឯ ចំនួនគណនីជួញដូរបានហក់ឡើងទៅប្រមាណ ៦ ម៉ឺនគណនីជួញដូរគិតត្រឹមខែមករាឆ្នាំ២០២៥។
លោកបានថ្លែងថា៖«សម្រាប់ឆ្នាំ២០២៥នេះ យើងបានកំណត់គោលដៅ និងសម្រេចឱ្យបាននូវ ១០ម៉ឺនគណនីជួញដូរជាមួយនឹង មហិច្ឆតាដ៏ធំមួយទៀតគឺ ទទួលបានទំហំជួញដូរភាគហ៊ុប្រចាំថ្ងៃជាំមធ្យម១០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០៣០ផងដែរ»។
ធនាគារ អេស៊ីលីដានៅថ្ងៃទី២៤ ខែកម្ភៈនេះ បានធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាដោយបានប្រមូលទុនជាង៨៥លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្ម ជាពិសេសបញ្ចេញឥណទានបន្ថែមទៅក្នុងទីផ្សារ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


