Connect with us

សេដ្ឋកិច្ច

គម្រោងវិនិយោគ​ចំនួន ១៤ បន្ថែមទៀត ក្រោមទុនជិត ៨០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោង​វិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤ គម្រោង និង ការពង្រីកគម្រោង ចំនួន ៤, ដោយមានទុនវិនិយោគសរុប ៧៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ២៦៦ កន្លែង។

គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៦៦៩ លានដុល្លារអាមេរិក។ ផ្អែកតាមនេះ, ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ ២ រួមមាន៖

ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩ គម្រោង និងទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, និង ដោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់ម្ចាស់គម្រោង។

ក្រុមការងារបានសម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវ ពីទី​តាំង​គម្រោង ឆ្ពោះទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់, ការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីជំរុញការវិនិយោគ, និង ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះគម្រោងពាក់ព័ន្ធអគារជាប់គាំង។

តាមរយៈនេះ, ក្រុមការងារនឹងបន្តធ្វើការសម្របសម្រួលផ្សេងៗទៀត តាមការជាក់ស្តែង ពិសេសការផ្តល់សេវាថែទាំវិនិយោគ បន្ទាប់ពីក្រុមហ៊ុនបានទទួលគោលការណ៍លើកទឹកចិត្តពីក្រុមការងារ ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យគ្រប់ចំនួនទុនវិនិយោគប៉ាន់ស្មានដំបូង ឬដល់អតិបរិមា។

បន្ថែមពីលើនេះ ក្រុមការងារនឹងយកចិត្តទុកដាក់ខ្ពស់លើការទាក់ទាញ និងជំរុញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម