Connect with us

សេដ្ឋកិច្ច

ទូតអាល្លឺម៉ង់ស្ញប់ស្ញែង អាកាសយានដ្ឋានអន្តរជាតិ​តេជោ ដែលនឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងស្រូបទាញទេសចរ

បានផុស

នៅ

លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បាន​លើកឡើងថា អាកាស​យានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈទំនើប និងថ្មី​ ខណៈ​អាគាររបស់ព្រលាន​មាន​ភាពអស្ចារ្យ។

លោក Stefan Messerer បានលើកឡើងក្នុងពេលធ្វើទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stefan Messerer ថ្លែងថា៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង​បំផុតនោះគឺការ​រួមបញ្ចូល​រចនាបថ និងវប្បធម៌របស់ខ្មែរ ដែលវាគឺជាចំណុចដ៏ល្អមួយ។ បើយើងមើលពីទំហំនៃអាកាស​យានដ្ឋាននេះយើង​អាចមើលឃើញបានថានេះគឺជាការ​វិនិយោគសម្រាប់ពេលអនាគត។ វាគឺជាចំណែកហេដ្ឋារចនាសម្ព័ន្ធមួយដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូប​ទាញយកភ្ញៀវ​ទេសចរ​មកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ»។

លោក Stefan Messerer បានឱ្យដឹងថា កម្ពុជាមានសក្ដានុពលច្រើន ហើយធុរកិច្ចអាល្លឺម៉ង នឹងមកសិក្សាពីវិស័យណាខ្លះដែលយើងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

លោក Stefan Messerer បានមានប្រសាសន៍បន្តទៀតថា៖«​ពីព្រោះពួកយើងមិនអាចបញ្ជាក្រុមហ៊ុនអាកាសចរណ៍​ជើងហោះហើរ​មកកម្ពុជាបានទេ។ ការសម្រេចចិត្តនោះគឺជាការសម្រេចចិត្តរបស់ក្រុមហ៊ុន​អាកាសចរណ៍ទាំងនោះ​ ដែលពួកគាត់តែងតែសម្រេចចិត្តទៅ​តាម​ការវាយតម្លៃហិរញ្ញវត្ថុ។ តែពិតណាស់ខ្ញុំមើលឃើញថាឱកាសតែងតែមានសម្រាប់ពេលអនាគត»។

លោក Stefan Messerer សង្ឃឹមថា ជើងហោះហើរកម្ពុជា-អាល្លឺម៉ងនឹងតភ្ជាប់ឆាប់ៗ ប៉ុន្តែអាចធ្វើឡើងតាមរដូវកាលអាស្រ័យលើតម្រូវការជាក់ស្ដែង។

លោក Stefan Messerer បន្ថែមថា៖«​ដូចនេះការសម្រេចចិត្តទាំងឡាយ​របស់ក្រុមហ៊ុនអា​កាស​ចរណ៍​ទាំងនោះ ដូច​ជា​ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអាល្លឺម៉ង់ អាស្រ័យទៅលើផល​ចំណេញផ្នែកហិរញ្ញវត្ថុ ស្របតាមតម្រូវការជាក់ស្តែង»។

អាល្លឺម៉ង់សិក្សាគម្រោងតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បន្ទាប់ពីអាកាសយានដ្ឋាន​អន្តរ​ជាតិ​តេ​ជោដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥ ដើម្បីជំរុញកំណើនទេសចរពីទីផ្សារ​អឺរ៉ុប ជា​ពិ​សេស​ទីផ្សារនិយាយភាសាអាល្លឺម៉ង់។

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវ​អា​កាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៩ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម