សេដ្ឋកិច្ច
តម្លៃហាងឆេងមាសបន្តធ្លាក់ចុះ ក្រោយសម្ពាធពន្ធអាមេរិក-ចិន ធូរស្រាល
តម្លៃហាងឆេងមាសបានបន្តធ្លាក់ចុះ បន្ទាប់ពីការធូរស្រាលសម្ពាធពន្ធរវាងអាមេរិក និងចិន ក្នុងនោះអាមេរិកទម្លាក់ពន្ធលើទំនិញចិនពី ១៤៥% មកនៅ ៣០% ខណៈចិនទម្លាក់ពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០%។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែឧសភា ២០២៥ថា៖ «បន្ទាប់ពីការចរចាររវាងសហរដ្ឋអាមេរិកអំពីសម្ពាធពន្ធ ហើយក៏ទទួលបានផលវិជ្ជមាន ធ្វើឱ្យទំនោរតម្លៃហាងឆេងមាសធ្លាក់ចុះ សម្រាប់មួយសប្ដាហ៍នេះ នៅតែជាចំហាយ នៃផលវិជ្ជមាននៃការដាក់សម្ពាធពន្ធទៅវិញទៅមក»។
ម្យ៉ាងទៀត សន្ទុះកម្រិតប្រាក់ដុល្លារ មានកំណើនឡើងវិញក្នុងអត្រាការប្រាក់ ៤.៥០ ដែលរក្សាទុក ខណៈអតិផរណារបស់អាមេរិកនៅជាង ២% ដែលកម្រិតនេះអាចនៅរក្សាអត្រាការប្រាក់ដែលល្អសម្រាប់ខែនេះ ដូច្នេះតម្លៃមាសអាចបន្តធ្លាក់ចុះបន្តិចទៀតក្នុងសប្ដាហ៍នេះ។

ហាងឆេងមាសបានបើកផ្សារនៅក្នុងតម្លៃ ៣៨២៧ ដុល្លារមួយតម្លឹង នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ ខណៈតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៨៨ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


