ព័ត៌មានអន្ដរជាតិ
EU គ្រោងបញ្ជូនមន្រ្តីត្រួតពិនិត្យថ្នាំគីមីលើកសិផលទៅវៀតណាម
សហភាពអឺរ៉ុប (EU) បានប្រកាសផែនការបញ្ជូនគណៈប្រតិភូអធិការកិច្ចទៅកាន់ប្រទេសវៀតណាមនៅពាក់កណ្តាលខែមិថុនា ដើម្បីវាយតម្លៃវិធានការត្រួតពិនិត្យថ្នាំសម្លាប់សត្វល្អិតតាមតំបន់ដាំដុះរបស់ប្រទេសនេះ លើកសិផលនាំចេញទៅប្លុកសំខាន់ៗ រួមមាន ទុរេន ផ្លែស្រកានាគ និងម្ទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមនាយកដ្ឋានផលិតកម្ម និងការពាររុក្ខជាតិ ក្រោមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ការត្រួតពិនិត្យនឹងធ្វើឡើងនៅទូទាំងតំបន់មួយចំនួន រួមមានខេត្ត Tiền Giang ខេត្ត Long An ខេត្ត Bình Thuận និងទីក្រុងហូជីមិញជាដើម។
ក្នុងអំឡុងពេលបេសកកម្មរយៈពេល ១០ ថ្ងៃ អ្នកជំនាញសហភាពអឺរ៉ុបរំពឹងថានឹងទៅតំបន់ដាំដុះដំណាំ រោងចក្រកែច្នៃ និងកន្លែងវេចខ្ចប់ ដើម្បីវាយតម្លៃដោយផ្ទាល់នូវការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហាររបស់អឺរ៉ុប។ ក្រៅពីនោះ គណៈប្រតិភូ EU នឹងជួបជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពក្នុងស្រុកមួយចំនួន។

នាយកដ្ឋានបានស្នើដល់គ្រឹះស្ថានទាំងអស់ដែលពាក់ព័ន្ធក្នុងការត្រួតពិនិត្យ រៀបចំឯកសារពេញលេញស្តីពីការអនុលោមតាមសុវត្ថិភាពចំណីអាហារ ដំណើរការផលិត និងប្រព័ន្ធតាមដាន។ របាយការណ៍សង្ខេបស្តីពីស្ថានភាពផលិតកម្មក៏ត្រូវបានទាមទារផងដែរ ដើម្បីជួយសម្រួលដល់ការវាយតម្លៃរបស់ក្រុម EU។
យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម អត្រាត្រួតពិនិត្យបច្ចុប្បន្នសម្រាប់ផលិតផលកសិកម្មវៀតណាមដែលចូលសហភាពអឺរ៉ុបនៅតែមានកម្រិតខ្ពស់។
គួរគូសបញ្ជាក់ថា កន្លងមក ទំនិញកសិកម្មវៀតណាមនាំចេញទៅសហភាពអឺរ៉ុប រងនឹងការចម្រូងចម្រាស់មួយចំនួន ជាពិសេសទាក់ទងនឹងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតសម្រាប់ការដាំដុះជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ