ព័ត៌មានអន្ដរជាតិ
Microsoft គ្រោងបញ្ឈប់បុគ្គលិកជិត ៤% ខណៈបង្កើនការវិនិយោគលើ AI
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងកាត់បញ្ឈប់បុគ្គលិកប្រមាណជិត ៤ ភាគរយ នៃបុគ្គលិកសរុប ចំពេលដែលក្រុមហ៊ុនបង្កើនការវិនិយោគសម្រាប់បញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបញ្ឈប់របស់ Microsoft ដែលមានបុគ្គលិកប្រហែល ២២៨ ០០០ នាក់ នៅទូទាំងពិភពលោកគិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ នឹងប៉ះពាល់ដល់បុគ្គលិករាប់ពាន់នាក់។ Microsoft ថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកផ្នែកគ្រប់គ្រង និងសម្រួលផលិតផល ដំណើរការការងារផ្សេងៗ និងតួនាទីការងារ។
កាលពីខែឧសភា ក្រុមហ៊ុននេះបានប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ៦ ០០០ នាក់ រួចហើយ ខណៈ Bloomberg News បានរាយការណ៍កាលពីខែមុនថា Microsoft មានគម្រោងកាត់បន្ថយការងាររាប់ពាន់នាក់ ជាពិសេសផ្នែកលក់។
ការកាត់បន្ថយបុគ្គលិកនេះ ធ្វើឡើងខណៈ Microsoft បន្តវិនិយោគប្រាក់ដ៏ច្រើនសណ្ធឹកក្នុងមជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីបកុំព្យូទ័រឯកទេស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលត្រូវការដើម្បីជំរុញមហិច្ឆតា AI របស់ខ្លួន។ ក្រុមហ៊ុនបានរំពឹងថា ការចំណាយទាំងនោះនឹងសរុបទាំងអស់ប្រហែល ៨០ ប៊ីលានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយ។ ឆ្នាំសារពើពន្ធថ្មីរបស់ក្រុមហ៊ុន បានចាប់ផ្តើមកាលពីថ្ងៃអង្គារ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលវិនិយោគលើ AI ក៏កំពុងកាត់បន្ថយការងារផងដែរ។Meta បាននិយាយកាលពីដើមឆ្នាំនេះ ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ៥ ភាគរយ ខណៈ Google បានបញ្ឈប់ការងាររាប់រយនាក់កាលពីឆ្នាំមុន។ Amazon ឯណោះវិញ បានកាត់បន្ថយការងារនៅក្នុងផ្នែកជាច្រើន រួមទាំងផ្នែកប្រតិបត្តិការលក់សៀវភៅ និងឧបករណ៍ ផ្នែកសេវាកម្ម និងក្រុមទំនាក់ទំនងរបស់ខ្លួន៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៤ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


