ព័ត៌មានអន្ដរជាតិ
យោធាអាមេរិកទម្លាយថាពួកគេប្រើប្រាស់ AI កម្រិតខ្ពស់ ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់
មន្ត្រីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា យោធារបស់អាមេរិកបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ជាច្រើនប្រភេទក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងនៃការកើនឡើងចំនួនជនស៊ីវិលដែលស្លាប់ក្នុងជម្លោះនេះ។
យោងតាម Al Jazeera ផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦, លោក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លើកឡើងកាលពីថ្ងៃពុធថា បញ្ញាសិប្បនិម្មិត (AI) កំពុងជួយទាហានអាមេរិកឱ្យដំណើរការទិន្នន័យយ៉ាងច្រើន។

លោក Cooper និយាយក្នុងសារជាវីដេអូមួយថា៖ «អ្នកប្រយុទ្ធក្នុងសង្គ្រាមរបស់យើងកំពុងប្រើប្រាស់ឧបករណ៍ AI កម្រិតខ្ពស់ជាច្រើនប្រភេទ។ ប្រព័ន្ធទាំងនោះជួយយើងឱ្យវិភាគទិន្នន័យយ៉ាងច្រើនក្នុងរយៈពេលតែប៉ុន្មានវិនាទី ដូច្នេះក្រុមទាហានរបស់យើងអាចកាត់បន្ថយសំឡេងរំខាន និងធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃជាងសត្រូវដែលមានប្រតិកម្ម»។
លោកបន្តថា៖ «មនុស្សតែងតែធ្វើការសម្រេចចិត្តចុងក្រោយលើអ្វីដែលត្រូវបាញ់ អ្វីដែលមិនត្រូវបាញ់ និងពេលណាដែលត្រូវតែបាញ់។ ប៉ុន្តែឧបករណ៍ AI កម្រិតខ្ពស់នេះអាចប្រែក្លាយដំណើរការដែលធ្លាប់តែចំណាយពេលច្រើនម៉ោង ទៅជាខ្លីបាន និងជួនកាលពីច្រើនថ្ងៃទៅជាវិនាទីទៀតផង»។
ការបញ្ជាក់នេះកើតឡើងពេលមានការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យកាន់តែខ្លាំងលើការទម្លាក់គ្រាប់បែកលើសាលារៀនមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលសម្លាប់មនុស្សជាង ១៧០នាក់ ភាគច្រើនជាកុមារ។
ទោះបីជាលោក Cooper បានសង្កត់ធ្ងន់ថាមនុស្សកំពុងធ្វើការសម្រេចចិត្តកំណត់គោលដៅចុងក្រោយក៏ដោយ តែក្រុមអ្នកសិទ្ធិមនុស្សសម្តែងការព្រួយបារម្ភកាន់តែខ្លាំងលើការប្រើប្រាស់ AI ក្នុងសង្គ្រាម។
គួរបញ្ជាក់ថារបាយការណ៍ជាច្រើនរកឃើញថាអ៊ីស្រាអែលពឹងផ្អែកយ៉ាងខ្លាំងទៅលើ AI អំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់ពួកគេលើតំបន់ហ្គាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២ ០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


